• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់នៃទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី

ថ្នាក់ដឹកនាំរបស់វៀតណាមបានអះអាង ថា៖ “នៅក្នុងកំណាត់ផ្លូវអភិវឌ្ឍរបស់វៀតណាម ជានិច្ចកាលមានសញ្ញា សម្គាល់នៃទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-រុស្ស៊ី។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី (ថ្ងៃទី៣០មករាឆ្នាំ១៩៥០-ថ្ងៃទី៣០ មករាឆ្នាំ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្លាស់ប្ដូរសារទូរលេខអបអរសាទរជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាយក រដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ប្រធានព្រឹទ្ធសភាលោកស្រី Valentina Matviyenko និងប្រធានសភា (ឌូម៉ា) រុស្ស៊ីលោក Vyacheslav Volodin។ 

ក្នុងសារទូរលេខអបអរសាទររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ផ្ញើរជូនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសរសេរថា៖ “ក្នុងអំឡុងពេលជិតមួយសតវត្សកន្លងទៅប្រជាជនន ប្រទេសទាំងពីរបានរួមដំណើរ ប្រកៀកស្មាជាមួយគ្នា ចាប់តាំងពីការប្រយុទ្ធ ការពារទីក្រុងម៉ូស្គូនាសិសិររដូវឆ្នាំ១៩៤១រហូតដល់ការតស៊ូរំដោះជាតិ ឯកភាពទឹកដីរបស់ប្រជាជនវៀតណាម ក៏ដូចជាបុព្វហេតុការពារនិងអភិវឌ្ឍ ប្រទេសជាតិក្រោយនោះផងដែរ”។ ថ្នាក់ដឹកនាំរបស់វៀតណាមបានអះអាងថា៖ “នៅក្នុងកំណាត់ផ្លូវអភិវឌ្ឍរបស់ វៀតណាមជានិច្ចកាលមានសញ្ញា សម្គាល់នៃទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-រុស្ស៊ី។ នេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលថ្នាក់ដឹកនាំនិងប្រជាជន វៀតណាមប្ដេជ្ញាចិត្តរក្សានិងពង្រីក ព្រមទាំង ជាបុព្វបទដ៏សំខាន់ដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ីកាន់តែរីកចម្រើនប្រកបដោយស៊ីជំរៅនិង ប្រសិទ្ធភាពផងដែរ”។

ចំណែកឯខ្លួនវិញ លោកប្រធានាធិបតីរុស្ស៊ី V. Putin បានសង្កត់ធ្ងន់ ថា៖ “រយៈពេល៧០ឆ្នាំកន្លងទៅបានសរសេរឡើងទំព័រប្រវត្តិសាស្ត្រស្ដីពី ចំណងមិត្តភាពនិងសម្ព័ន្ធភាពដ៏ពិតប្រាកដរវាងប្រជាជាតិទាំងពីរ។ យើង បានប្រកៀកស្មាគ្នាក្នុងរាល់ខែឆ្នាំដ៏លំបាកលំបិនបំផុតនៃការតស៊ូដណ្ដើមឯករាជ្យ និងសេរីភាពរបស់ប្រជាជន​វៀតណាម​ ក៏ដូចជាក្នុងដំណាក់កាល កសាងប្រទេសឡើងវិញក្រោយនោះទៀតផង”។

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានអោយដឹងថា ប្រទេសទាំងពីរកំពុងអនុវត្តប្រកបដោយជោគជ័យនូវគម្រោងសហប្រតិបតិ្តការជាច្រើនលើវិស័យថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ វិទ្យាសាស្ត្រ វប្បធម៌និងវិស័យផ្សេងៗទៀត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានអះអាង​នូវការប្ដេជ្ញាចិត្តនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ីកាន់តែរីកចម្រើនប្រកបដោយស៊ីជំរៅនិងពិតៗ ឆ្លើយតបនឹងផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ នៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top