• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពវប្បធម៌ពេញទៅដោយអត្ថន័យបានរៀបចំយ៉ាងផុលផុសក្នុងឱកាសពិធីបុណ្យទី៣០មេសានិងទី១ឧសភា


សកម្មភាពវប្បធម៌ពេញទៅដោយអត្ថន័យបានរៀបចំយ៉ាងផុលផុស
ក្នុងឱកាសពិធីបុណ្យទី៣០មេសានិងទី១ឧសភា

 

ទីក្រុងហាណូយបានរៀបចំសកម្មភាពវប្បធម៌ កីឡាជាច្រើនសំដៅ អំណរសាទពិធីរំលឹកខួបលើកទី៤១ទិវា​រំដោះ​​ភាគខាងត្បូងវៀតណាម ឯកភាព ប្រទេសជាតិថ្ងៃទី៣០មេសា ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា និងរំលឹកខួប​លើកទី១២៦ ទិវាខួបកំណើតលោកប្រធានហូជីមិញ។ សកម្មភាពលេចធ្លោបំផុត​ក្នុងឱកាស​នេះរួម​មាន​ កម្មវិធីបង្ហាញម៉ូដនៅវិហារ Ngoc Son ទិវាសិល្បៈតាមដង វិថីនិង​ម្ហូបអាហារ​ហាណូយ​សម័យ​បុរាណនៅ​បឹង Truc Bach ការតាំងពិព័រណ៍និងបញ្ចាំងខ្សែភាពយន្ត ស្តីពីបដិវត្តន៍បំរើប្រជាជនគ្រប់ជាន់ថ្នាក់ទៀតផង។

​​ក្នុងពេលជាមួយនោះដែរ នៅទីក្រុងហូជីមិញក៏បានរៀបចំ​សកម្មភាពលេង កំសាន្តជា​ច្រើន​លើទូទាំង​ទីក្រុង។ ជាពិសេស​នៅវេលាម៉ោង៩​យប់ថ្ងៃទី៣០ខែ​មេសា ទីក្រុងបាន​រៀបចំការបាញ់កាំជ្រូចផ្កាសិល្បៈ។ ក្នុង​ឱកាសនេះ​ដែរ​ នៅមណ្ឌល កំសាន្តទូទាំងប្រទេសក៏បានរៀបចំសកម្មភាព វិសេសវិសាលជាច្រើន​បំរើប្រជាជន និង​ភ្ញៀវទេសចរ​​មក​លេងកំសាន្តផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ នៅស៊ីហ្គេមលើកទី ៣៣

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ នៅស៊ីហ្គេមលើកទី ៣៣

គណៈប្រតិភូកីឡាវៀតណាមបានឈ្នះមេដាយមាសចំនួន ៨៧ គ្រឿង មេដាយប្រាក់ចំនួន ៨១ គ្រឿង និងមេដាយសំរិទ្ធចំនួន ១១០ គ្រឿង ដោយសម្រេចបានគោលដៅចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ៣។

Top