ព័ត៌មាន
វៀតណាម - អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
នៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជី យុងបានស្នើឱ្យសមាគមបញ្ញាវន្តវៀតណាមនៅអង់គ្លេសនិងអៀរឡង់ (VIS) បន្តភ្ជាប់ទំ នាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាញសកលនៃនវានុវត្តន៍និងអ្នកជំនាញ វៀតណាម ដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាជាយុទ្ធសាស្ត្រដែលជាប្រៀបខ្លាំងរបស់អង់គ្លេស ដូចជា៖ បញ្ញាសិប្បនិម្មិត (AI) ថាមពលកកើតឡើងវិញ មនុស្សយន្តជាដើម។
ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយុង បានអំពាវនាវដល់អ្នកជំនាញ និងបញ្ញាវន្តវៀតណាមនៅអង់គ្លេស ជំរុញការផ្លាស់ប្តូរការសិក្សា ប្រឹក្សាយោបល់គោលនយោបាយ និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតបរិយាកាសអំណោយផលបំផុតសម្រាប់អ្នកជំនាញ និងបញ្ញាវន្ត ដើម្បីបង្កើនសមត្ថភាព និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ៕







