• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម)៖ ដោះស្រាយចំណុចកកស្ទះ ស្ថាបនាបរិយាកាសវិនិយោគ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីច្បាប់មួយចំនួន រួមទាំងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម)។

ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា។ (រូបថត៖ VNA)

ច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) គឺសំដៅស្ថាបនាបរិយាកាសអាជីវកម្មកាន់តែ បើកចំហរ និងមានតម្លាភាពជាងមុន ធ្វើស្ថាប័នភាវូបនីយកម្មនូវសេចក្តីសម្រេចចិត្ត របស់បក្ស និងរដ្ឋ ដោយមានគោលដៅស្នូលគឺដោះស្រាយការលំបាក និងឧបសគ្គផ្នែក ស្ថាប័នច្បាប់ឱ្យបានទាន់ពេលវេលា កាត់បន្ថយ និងសម្រួលនីតិវិធីក្នុងការវិនិយោគ ធ្វើអាជីវកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្ម។ អ្នកបោះ ឆ្នោតជាច្រើនបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការកាត់បន្ថយ និងសម្រួល លក្ខខណ្ឌក្នុងការវិនិយោគ និងធ្វើអាជីវកម្ម។ លោកស្រី Tau Minh Hue មកពីទីក្រុង ហូជីមិញ បានសម្តែងថា៖
“ច្បាប់បានកាត់បន្ថយយ៉ាងខ្លាំងនូវការត្រួតស៊ីគ្នារវាងបណ្ដាច្បាប់ពីមុន ឧទាហរណ៍ ច្បាប់វិនិយោគ ច្បាប់សំណង់ និងច្បាប់បរិស្ថាន។ ច្បាប់មានចំណុចថ្មីមួយ ចំនួន ហើយតាមខ្ញុំគិតថា នេះគឺជាការបោះជំហានទៅមុខ ដើម្បីឲ្យយើងអាចអភិវឌ្ឍន៍ ការវិនិយោគកាន់តែប្រសើរឡើង។ ឧទាហរណ៍ ការពង្រីកវិស័យវិនិយោគអនុគ្រោះ ពង្រីកតំបន់អនុគ្រោះ និងការលុបបំបាត់វិស័យអាជីវកម្មដែលមានលក្ខខណ្ឌមួយចំនួន”។
លើសពីនេះ សេចក្តីព្រាងច្បាប់នេះក៏បានច្បាមជាប់នឹងទិសដៅបង្កើត បរិយាកាសអាជីវកម្មដ៏បើកចំហ មានតម្លាភាព ស្ថិរភាព សុវត្ថិភាព និងការចំណាយ ទាប ដែលបំពេញតាមស្តង់ដារអន្តរជាតិផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top