លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋ
អាមេរិក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ (រូបថត៖ VNA)
នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបាន សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមបន្តជា ចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី។ ក្នុងនោះ ទាក់ទងនឹងការជំនះផលវិបាកនៃ គ្រាប់បែក មីន និងសារធាតុគីមីពុលក្រោយសង្គ្រាម វៀតណាមវាយតម្លៃខ្ពស់ចំពោះ ការដែលសហរដ្ឋអាមេរិកបានប្រកាសអំពីកញ្ចប់ជំនួយថ្មីដែលមានតម្លៃ ១៣០ លាន ដុល្លារអាមេរិកសម្រាប់គម្រោងសម្អាតការបំពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa ដែលបង្កើនចំនួនជំនួយឥតសំណងសរុប ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដល់ ប្រទេសវៀតណាមឡើងដល់ ៤៣០ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ សកម្មភាព ស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម (MIA) ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដោយការដែលវៀតណាមបានប្រគល់អដ្ឋិធាតុទាហានចំនួន ៩៩៤ ឈុត ទៅសហរដ្ឋអាមេរិកវិញ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិនាពេលខាងមុខ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម; កិច្ចសហប្រតិបត្តិការរវាងអង្គទ័ពនិងផ្នែកទ័ព ឧស្សាហកម្មការពារជាតិ ការបណ្តុះ បណ្តាល ពេទ្យយោធា ការជួយសង្គ្រោះមនុស្សធម៌/គ្រោះមហន្តរាយ សន្តិសុខតាម អ៊ីនធឺណិត ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ... និងបន្តសម្របសម្រួលក្នុង យន្តការការពារជាតិពហុភាគី។
នៅក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំងពីរក៏បានចែករំលែកអំពីស្ថានភាព ពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕