• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Dien Bien បើកការដ្ឋានសាងសង់សាលាអន្តេវាសឹកអន្តរកម្រិតចំនួន ៣ ដែលបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិស័យអប់រំ

នៅថ្ងៃទី ២ ខែវិច្ឆិកា នៅក្នុងឃុំព្រំដែនចំនួន ៣ គឺ Nua Ngam Na Bung និង Sam Mun ខេត្ត Dien Bien បានរៀបចំពិធីបើកការដ្ឋានសាងសង់សាលាជនជាតិភាគ តិចអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សា។

ពិធីបើកការដ្ឋានសាងសង់សាលាជនជាតិភាគតិចអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សានៅឃុំ Nua Ngam។ (រូបថត៖ VOV)

នេះគឺជាគម្រោងចំនួន ៣ ក្នុងចំណោមគម្រោងចំនួន ៩ ដែលខេត្តត្រូវបានចាត់ចែងឲ្យអនុវត្តន៍នៅក្នុងឆ្នាំ ២០២៥ តាមគោលជំហររបស់ការិយាល័យនយោបាយស្តីពីការវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅក្នុងឃុំព្រំដែនចំនួន ២៤៨ នៅទូទាំងប្រទេស។ លោក Nong Quang Thang លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Nua Ngam បានឲ្យដឹងថា៖

“នៅពេលដែលទើបមានគោលជំហរ ឃុំបានអញ្ជើញគណៈគ្រប់គ្រងគម្រោងមកធ្វើការ និងកំណត់ពីការទទួលខុសត្រូវរបស់អង្គភាពនីមួយៗ ជ្រើសរើសទីតាំង និងចាត់ចែងឲ្យភ្នាក់ងារជំនាញធ្វើការពិនិត្យលើទំហំ និងចំនួនគ្រួសារដែលជាប់ពាក់ព័ន្ធនឹងដីធ្លី។ បន្ទាប់មក ធ្វើការចលនា ឃោសនា ជាពិសេសគ្រួសារដែលមានដីត្រូវបានយកមកវិញ ហើយទទួលបានការឯកភាពខ្ពស់ ដើម្បីឲ្យគម្រោងអាចត្រូវបានអនុវត្តន៍ទាន់តាមកាលកំណត់ គឺថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ ហើយត្រៀមរៀបចំលក្ខខណ្ឌសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top