ព័ត៌មាន

វៀតណាម - អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងបំពេញការងារ នៅចអង់គ្លេស ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោកង្វៀន ជី យុង បានចូលរួមវេទិកា "លើកកម្ពស់នវានុវត្តន៍ អភិវឌ្ឍន៍វិស័យបច្ចេក វិទ្យាយុទ្ធសាស្ត្រនៅវៀតណាម៖ បទពិសោធន៍ពីអង់គ្លេស" ដោយមានការចូលរួមពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រិន និងវិស្វករវៀតណាមប្រមាណ ១០០ នាក់ ដែលកំពុងបំពាញការងារនៅសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។

លោកឧបនាយករដ្ឋមន្ត្រី ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC ក្រសួងហិរញ្ញវត្ថុ) និងសមាគមបញ្ញវន្តវៀតណាមនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (VIS) (រូបថត៖ VGP/Thu Sa)

នៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជី យុងបានស្នើឱ្យសមាគមបញ្ញាវន្តវៀតណាមនៅអង់គ្លេសនិងអៀរឡង់ (VIS) បន្តភ្ជាប់ទំ នាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាញសកលនៃនវានុវត្តន៍និងអ្នកជំនាញ វៀតណាម ដើម្បីអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាជាយុទ្ធសាស្ត្រដែលជាប្រៀបខ្លាំងរបស់អង់គ្លេស ដូចជា៖ បញ្ញាសិប្បនិម្មិត (AI)  ថាមពលកកើតឡើងវិញ មនុស្សយន្តជាដើម។

ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជីយុង បានអំពាវនាវដល់អ្នកជំនាញ និងបញ្ញាវន្តវៀតណាមនៅអង់គ្លេស ជំរុញការផ្លាស់ប្តូរការសិក្សា ប្រឹក្សាយោបល់គោលនយោបាយ និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតបរិយាកាសអំណោយផលបំផុតសម្រាប់អ្នកជំនាញ និងបញ្ញាវន្ត ដើម្បីបង្កើនសមត្ថភាព  និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ៕


top