• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក

"កំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរទៅជាសៀវភៅកំណត់ហេតុនេសាទអេឡិចត្រូនិក; គ្រប់គ្រងយ៉ាងតឹងរ៉ឹងឧបករណ៍តាមដានការធ្វើដំណើរ"។ នេះជាសំណើររបស់ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា (Tran Hong Ha) នៅក្នុងកិច្ចប្រជុំលើកទី ២៩ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហុងហា ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ។ រូបថត៖TTXVN

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម និងបរិស្ថាន រហូតមកដល់បច្ចុប្បន្ន ក្រសួង វិស័យ និងមូលដ្ឋានបានសុក្រឹត្យប្រព័ន្ធទិន្នន័យដូចជា៖ ការផ្តល់អាជ្ញាប័ណ្ណ និងការចុះបញ្ជីលើប្រព័ន្ធគ្រប់គ្រងទិន្នន័យនេសាទជាតិ (VnFishbase); សៀវភៅកំណត់ហេតុនេសាទ (eLogbook); ប្រព័ន្ធតាមដានការនេសាទ (eCDT); ប្រព័ន្ធត្រួតពិនិត្យការធ្វើដំណើររបស់នាវានេសាទ (VMS); និងប្រព័ន្ធដោះស្រាយការរំលោភបំពានក្នុងវិស័យនេសាទ។

យោងតាមឧត្តមសេនីយ៍ឯក លេ ក្វាង ដាវ (Le Quang Dao) អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ក្រសួងការពារប្រទេស បច្ចុប្បន្នមាននាវាឆ្មាំសមុទ្រចំនួន ៥២ គ្រឿងដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកជាប់ព្រំដែនឥណ្ឌូនេស៊ី ថៃ។ល។

"រហូតមកដល់ពេលនេះ យើងបានរួមបញ្ចូលនូវសកម្មភាពមួយចំនួន ទីមួយ គឺការគ្រប់គ្រងនាវានេសាទតាមរយៈវេទិកាឌីជីថល។ ទីពីរ ការគ្រប់គ្រង VMS ទីបី គឺការតាមដានប្រភពដើម ហើយទីបួនគឺការគ្រប់គ្រង និងការអនុវត្តលើវេទិកាឌីជីថល។ មូលដ្ឋានទិន្នន័យជាង ៧៩.០០០ ស្តីពីទិន្នន័យនេសាទត្រូវបានក្រសួងការពារប្រទេសប្រគល់ទៅឱ្យក្រសួងកសិកម្ម និងបរិស្ថាន ហើយឥឡូវនេះត្រូវបានគ្រប់គ្រងយ៉ាងល្អនៅច្រកព្រំដែន និងកំពង់ផែ។ នាសប្តាហ៍កន្លងទៅ ស្ថានីយត្រួតពិនិត្យព្រំដែនបានបំពេញនិតីវិថីសម្រាប់នាវានេសាទជាង ១៩.២០០ គ្រឿងដែលចូល និងចេញពីកំពង់ផែ កើនឡើងជាង ១.៦០០ គ្រឿងបើធៀបនឹងសប្តាហ៍មុន ដោយនាវាទាំងអស់មានឯកសារគ្រប់គ្រាន់"។

ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា ក៏បានស្នើឱ្យសហគ្រាសកែច្នៃ នាំចេញ និងនាំចូលទំនិញជលផល ដែលទាក់ទងនឹងទីផ្សារអឺរ៉ុប ធ្វើការវាយតម្លៃ និងចាត់វិធានការកែតម្រូវដោយខ្លួនឯង។ លោកក៏បានសង្កត់ធ្ងន់ថា ត្រូវការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ការវិភាគ ស្ថិតិ និងការផ្ទៀងផ្ទាត់រវាងទិន្នន័យពីកងទ័ពការពារព្រំដែន កំពង់ផែនេសាទ និងប្រព័ន្ធអេឡិចត្រូនិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវមាគ៌ាផ្លាស់ប្តូរថ្មី ដោយរឹងមាំជម្នះរាល់បញ្ហាប្រឈម

វៀតណាមប្រកាន់ខ្ជាប់នូវមាគ៌ាផ្លាស់ប្តូរថ្មី ដោយរឹងមាំជម្នះរាល់បញ្ហាប្រឈម

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Buenos Aires លោក Marcelo Rodriguez ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមនៃបក្សកុម្មុយនីស្តអាហ្សង់ទីន បានចែករំលែកការវាយតម្លៃអំពីសមិទ្ធផលលេចធ្លោរបស់បក្សកុម្មុយនីស្តវៀតណាមក្នុងអាណត្តិមហាសន្និបាតលើកទី ១៣ ក៏ដូចជាមាគ៌ាកិច្ចការបរទេស និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។

Top