• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានការស្តារវិស័យផលិតកម្មឡើងវិញដ៏ខ្លាំងបំផុតនៅអាស៊ី


 ជាមួយនឹងទុនបម្រុងវត្ថុធាតុដើមចាប់ពីចុងឆ្នាំ ២០១៩ សកម្មភាពផលិតកម្មរបស់សហគ្រាសនៅខេត្ត Vinh Phuc មិនសូវរងផលប៉ះពាល់ពីជំងឺ COVID-19 ទេ។ (រូបថត៖ TTXVN)
 

យោង​តាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា វៀតណាម​ស្ថិតក្នុង​ចំណោម​ក្រុម​ប្រទេស​ដែល​មាន​ការ​ស្តារ​វិស័យផលិតកម្មឡើងវិញដ៏ខ្លាំងបំផុតនៅអាស៊ីក្នុងខែមិថុនា។
 
ប្រធាន​ផ្នែកសេដ្ឋកិច្ច Bloomberg Economics ប្រចាំនៅអាស៊ីលោក Chang Shu បានឲ្យ​ដឹង​ថា​សន្ទស្សន៍​នៃការ​គ្រប់​គ្រង​ការទិញទំនិញនៅក្នុង ខែមថុនារបស់អាស៊ី បានសរឲ្យឃើញ ថាខឿនសេដ្ឋកិច្ច​ភាគច្រើន​កំពុង​ស្តាឡើង​វិញ​ទោះបីជាមានល្បឿនខុសៗពីគ្នាក៏ដោយ។
 
សន្ទស្សន៍ P​MI ជាផ្លូវការរបស់ប្រទេសចិនបានបង្ហាញថា ការស្តារឡើង​វិញកំពុង​បង្កើន​ល្បឿន​ដោយ​សារ​តែ​ទទួល​​ការបានគាំទ្រពីតម្រូវការខាងក្រៅ។ ខឿនសេដ្ឋកិច្ចមួយចំនួន ដូចជាប្រទេស​អូស្រ្តាលី​បាន​ចាប់​ផ្តើម​ស្តារ​ឡើង​វិញយ៉ាងខ្លាំងក្លានៅពេលដែលការបិទប្រទេសនិងការរក្សាគម្លាតសង្គមត្រូវបានបន្ធូរបន្ថយ។ រីឯប្រទេស​មួយចំនួនទៀត ជាពិសេសប្រទេសជប៉ុននៅតែរងផលប៉ះពាល់យ៉ាង គំហុកផងដែរ។ PMI របស់​វៀតណាម​គឺ ៥១,១ ពោលគឺវៀតណាម​ស្ថិតក្នុង​ក្រុមប្រទេស ដែល​មាន​ការស្តារ​វិស័យ​ផលិតកម្ម​ឡើងវិញ ដ៏ខ្លាំង​បំផុត​នៅអាស៊ី៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top