ជាមួយនឹងទុនបម្រុងវត្ថុធាតុដើមចាប់ពីចុងឆ្នាំ ២០១៩ សកម្មភាពផលិតកម្មរបស់សហគ្រាសនៅខេត្ត Vinh Phuc មិនសូវរងផលប៉ះពាល់ពីជំងឺ COVID-19 ទេ។ (រូបថត៖ TTXVN)
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមក្រុមប្រទេសដែលមានការស្តារវិស័យផលិតកម្មឡើងវិញដ៏ខ្លាំងបំផុតនៅអាស៊ីក្នុងខែមិថុនា។
ប្រធានផ្នែកសេដ្ឋកិច្ច Bloomberg Economics ប្រចាំនៅអាស៊ីលោក Chang Shu បានឲ្យដឹងថាសន្ទស្សន៍នៃការគ្រប់គ្រងការទិញទំនិញនៅក្នុង ខែមថុនារបស់អាស៊ី បានសរឲ្យឃើញ ថាខឿនសេដ្ឋកិច្ចភាគច្រើនកំពុងស្តាឡើងវិញទោះបីជាមានល្បឿនខុសៗពីគ្នាក៏ដោយ។
សន្ទស្សន៍ PMI ជាផ្លូវការរបស់ប្រទេសចិនបានបង្ហាញថា ការស្តារឡើងវិញកំពុងបង្កើនល្បឿនដោយសារតែទទួលការបានគាំទ្រពីតម្រូវការខាងក្រៅ។ ខឿនសេដ្ឋកិច្ចមួយចំនួន ដូចជាប្រទេសអូស្រ្តាលីបានចាប់ផ្តើមស្តារឡើងវិញយ៉ាងខ្លាំងក្លានៅពេលដែលការបិទប្រទេសនិងការរក្សាគម្លាតសង្គមត្រូវបានបន្ធូរបន្ថយ។ រីឯប្រទេសមួយចំនួនទៀត ជាពិសេសប្រទេសជប៉ុននៅតែរងផលប៉ះពាល់យ៉ាង គំហុកផងដែរ។ PMI របស់វៀតណាមគឺ ៥១,១ ពោលគឺវៀតណាមស្ថិតក្នុងក្រុមប្រទេស ដែលមានការស្តារវិស័យផលិតកម្មឡើងវិញ ដ៏ខ្លាំងបំផុតនៅអាស៊ី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម