• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរៀបចំបុណ្យតេតសហគមន៍នៅប្រទេសជាច្រើន

នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអេហ្ស៊ីបបានប្រព្រឹត្តិទៅបុណ្យតេតសហគមន៍វៀតណាម ដោយមានការចូលរួមរបស់តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅរដ្ឋធានីគែរ និងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅ អេហ្ស៊ីបយ៉ាងច្រើនកុះករ។

បុណ្យតេតសហគមន៍រនៅអេហ្ស៊ីប  (រូបថត: VOV)

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានឱ្យដឹងថា៖

“នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំបានរៀបចំបុណ្យតេតសហគមន៍ នៅអេហ្ស៊ីប។ ខ្ញុំមានក្ដីសប្បាយរីករាយណាស់ ដោយសារប្រជាជននៃសហគមន៍មានចំណាប់អារម្មណ៍ចំពោះមុខម្ហូបនានា ដូចជានំអន្សម ឬនំប្រពៃណី​របស់វៀតណាម។ ទន្ទឹមនឹងនេះ មិត្តភក្តិអេហ្ស៊ីបដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ក៏ ទទួល​បានបរិយាកាសអំណរបុណ្យតេតប្រពៃណីជាតិវៀតណាមផងដែរ។ ចំពោះជនវៀតណាមនៅឯបរទេស ព្រឹត្តិការណ៍នេះបានជួយបង្កើតក្ដីស្នេហាជាតិផងដែរ។”

ក្នុងពេលនោះ នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរីលោក Pham Quoc Tru បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតចំពោះកម្មករវៀតណាមដែលកំពុងធ្វើការនៅគម្រោងការណ៍ Tipaza នៅខេត្ត Tipaza ផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top