នៅទីនេះ នាយករដ្ឋមន្ត្រី លោក
ហ្វាម មិញ ជិញ បានស្នើឲ្យភាគីទាំងពីរជំរុញការចរចាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម
ការពារវិនិយោគ និងពលកម្ម; បង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ
ផលិតកម្មស្រូវ ប្រេង ឧស្ម័ន ថាមពលខ្យល់និងទូរគមនាគមន៍...។
ចំណែកឯប្រធានាធិបតីទីម័រខាងកើត
លោក José Ramos-Horta បានស្នើឲ្យវៀតណាមជួយទីម័រខាងកើតក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំង
ដូចជាវិស័យកសិកម្ម; បង្កើនវត្តមានវិនិយោគនៅទីម័រខាងកើត;
ហើយទីម័រខាងកើត ប្តេជ្ញាជួយសម្រួលសម្រាប់ធុរកិច្ចវៀតណាមផងដែរ។
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ
លើវិស័យសំខាន់ៗផ្សេងទៀតដូចជា សន្តិសុខ ការពារជាតិ ព័ត៌មាន ទំនាក់ទំនង ការអប់រំ
និងបណ្តុះបណ្តាលជាដើម។ ហើយចំពោះបញ្ហាអន្តរជាតិនិងតំបន់
ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី៕







