• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងរួមដៃជាមួយសហគមន៍អន្តរជាតិកសាងពិភពលោកមានសន្តិភាព

វៀតណាមនឹងបំពេញល្អរាល់ភារកិច្ចនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស រួមដៃជាមួយសហគមណ៍អន្តរជាតិកសាងពិភពលោកមួយមានសន្តិភាព ប្រជាជនគ្រប់រូប និងប្រទេសជាតិ ប្រជាជាតិទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍អភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម មិនបំភ្លេចចោលនរណាម្នាក់ឡើយ
  រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)  

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ក្នុងសម័យបោះឆ្នោតនៃមហាសន្និបាតនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ១២ តុលា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានបញ្ជាក់ថា៖ ការជាប់ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមិនត្រឹមតែជាសក្ខីភាពនៃការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វៀតណាមក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ការសន្យាអន្តរជាតិស្តីពីសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងអះអាងពីការគាំទ្រ ការជឿទុកចិត្ត ក៏ដូចជាការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះការរួមវិភាគទានដ៏សំខាន់ និងប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញសិទ្ធិមនុស្សនៅលើ ពិភពលោកទៀតផង។ ការចូលរួម និងរួមវិភាគទានយ៉ាងសកម្ម ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងបញ្ជូនសារដ៏ខ្លាំងក្លាអំពីរូបភាពវៀតណាមស្រឡាញ់សន្តិភាព លើកតម្កើងតម្លៃមនុស្សជាតិ និងមនុស្សធម៌

អំពីទិសដៅ និងអាទិភាពសំខាន់ៗរបស់វៀតណាមក្នុងអាណត្តិនាពេលខាងមុខ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បាននិយាយថា៖ វៀតណាមនឹងរួមជាមួយបណ្ដាប្រទេសជាសមាជិកជំរុញរាល់គំនិតផ្ដួចផ្ដើម និងដំណោះស្រាយលើគ្រប់វិស័យដូចជា៖ សិទ្ធិរស់នៅក្នុងសន្តិភាព សិទ្ធិអភិវឌ្ឍន៍ សិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ សិទ្ធិទទួលបានសេវាកម្មសុខភាព ការអប់រំ ការងារធ្វើ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម។ ក្នុងអាណត្តិ ២០២៣-២០២៥ វៀតណាមនឹងបំពេញរាល់កាតព្វកិច្ចរាយការណ៍តាម យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ រួមទាំងអនុសញ្ញាអន្តរជាតិលើវិស័យសិទ្ធិស៊ីវិល-សិទ្ធិនយោបាយ ប្រយុទ្ធប្រឆាំងការរើសអើង សិទ្ធិស្ត្រី និងសិទ្ធិរបស់ជនពិការផងដែរ

លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងជំនឿជាក់ថា វៀតណាមនឹងបំពេញល្អរាល់ភារកិច្ចនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស រួមដៃជាមួយសហគមណ៍អន្តរជាតិកសាងពិភពលោកមួយមានសន្តិភាព ប្រជាជនគ្រប់រូប និងប្រទេសជាតិ ប្រជាជាតិទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍អភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម មិនបំភ្លេចចោលនរណាម្នាក់ឡើយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចនៅប្រទេសម៉ាឡេស៊ី។

Top