វៀតណាមនឹងបំពេញល្អរាល់ភារកិច្ចនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស រួមដៃជាមួយសហគមណ៍អន្តរជាតិកសាងពិភពលោកមួយមានសន្តិភាព ប្រជាជនគ្រប់រូប និងប្រទេសជាតិ ប្រជាជាតិទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍អភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម មិនបំភ្លេចចោលនរណាម្នាក់ឡើយ
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេស)
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសវៀតណាមជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ
២០២៣-២០២៥ ក្នុងសម័យបោះឆ្នោតនៃមហាសន្និបាតនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក
(សហរដ្ឋអាមេរិក) នាថ្ងៃទី ១២ តុលា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh
Son បានបញ្ជាក់ថា៖ “ការជាប់ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមិនត្រឹមតែជាសក្ខីភាពនៃការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វៀតណាមក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ការសន្យាអន្តរជាតិស្តីពីសិទ្ធិមនុស្សប៉ុណ្ណោះទេ
ថែមទាំងអះអាងពីការគាំទ្រ ការជឿទុកចិត្ត
ក៏ដូចជាការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះការរួមវិភាគទានដ៏សំខាន់
និងប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញសិទ្ធិមនុស្សនៅលើ
ពិភពលោកទៀតផង។ ការចូលរួម និងរួមវិភាគទានយ៉ាងសកម្ម
ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
នឹងបញ្ជូនសារដ៏ខ្លាំងក្លាអំពីរូបភាពវៀតណាមស្រឡាញ់សន្តិភាព
លើកតម្កើងតម្លៃមនុស្សជាតិ និងមនុស្សធម៌”។
អំពីទិសដៅ
និងអាទិភាពសំខាន់ៗរបស់វៀតណាមក្នុងអាណត្តិនាពេលខាងមុខ
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស រដ្ឋមន្ត្រីការបរទេសលោក Bui Thanh
Son បាននិយាយថា៖ “វៀតណាមនឹងរួមជាមួយបណ្ដាប្រទេសជាសមាជិកជំរុញរាល់គំនិតផ្ដួចផ្ដើម
និងដំណោះស្រាយលើគ្រប់វិស័យដូចជា៖ សិទ្ធិរស់នៅក្នុងសន្តិភាព សិទ្ធិអភិវឌ្ឍន៍
សិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ សិទ្ធិទទួលបានសេវាកម្មសុខភាព ការអប់រំ
ការងារធ្វើ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតជាដើម។
ក្នុងអាណត្តិ ២០២៣-២០២៥ វៀតណាមនឹងបំពេញរាល់កាតព្វកិច្ចរាយការណ៍តាម យន្តការពិនិត្យជាសកលតាមកាលកំណត់
(UPR)
វដ្តទី ៤
រួមទាំងអនុសញ្ញាអន្តរជាតិលើវិស័យសិទ្ធិស៊ីវិល-សិទ្ធិនយោបាយ
ប្រយុទ្ធប្រឆាំងការរើសអើង សិទ្ធិស្ត្រី និងសិទ្ធិរបស់ជនពិការផងដែរ”។
លោករដ្ឋមន្ត្រី
Bui
Thanh Son បានសម្តែងជំនឿជាក់ថា
វៀតណាមនឹងបំពេញល្អរាល់ភារកិច្ចនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស
រួមដៃជាមួយសហគមណ៍អន្តរជាតិកសាងពិភពលោកមួយមានសន្តិភាព ប្រជាជនគ្រប់រូប
និងប្រទេសជាតិ ប្រជាជាតិទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍អភិវឌ្ឍន៍
និងវឌ្ឍនភាពសង្គម មិនបំភ្លេចចោលនរណាម្នាក់ឡើយ៕