• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើសកម្មភាពដើម្បីកំណើនបៃតង

វៀតណាមបានបង្កើតគណៈកម្មាធិការដឹកនាំជាតិដើម្បីអនុវត្តការរាល់ការប្តេជ្ញានៅ COP26 ដោយលោកនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការដឹកនាំ។

សន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នឹងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីបចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា។ ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ ចាប់តាំងពី COP26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេសមក វៀតណាមបានអនុវត្តន៍ជាក់ស្តែងជាបណ្តើរៗ នូវការប្តេជ្ញានាំកម្រិតបំភាយឧស្ម័នសុទ្ធទៅ “សូន្យ” នៅពាក់កណ្តាលសតវត្ស នៃឆ្នាំ ២០៥០ ។

វៀតណាមបានបង្កើតគណៈកម្មាធិការដឹកនាំជាតិដើម្បីអនុវត្ត រាល់ការប្តេជ្ញានៅ COP26 ដោយលោកនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការដឹកនាំ។ លោកនាយករដ្ឋមន្ត្រីក៏បានអនុម័តលើគម្រោងនៃភារកិច្ច និងដំណោះស្រាយដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗជាច្រើនទៀតដែលពាក់ព័ន្ធ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២) ពិធីបើកការដ្ឋានសាងសង់រោងចក្រអព្យាក្រឹតកាបូនដំបូងរបស់ក្រុមហ៊ុន Lego Group បានប្រព្រឹត្តទៅនៅទីក្រុង Binh Duong។ នេះជាសក្ខីភាពថា វៀតណាមក្លាយជាគោលដៅទាក់ទាញការវិនិយោគបៃតង។

ក្នុងខែនេះផងដែរ សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាមនឹងរៀបចំវេទិកាសេដ្ឋកិច្ចបៃតង និងពិព័រណ៍ (GEFE) ២០២២ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកានៅទីក្រុងហូជីមិញ។ អង្គភាពអាជីវកម្មអឺរ៉ុបជាង ១៥០ នឹងណែនាំផលិតផលសេដ្ឋកិច្ចបៃតង គំនិតផ្តួចផ្តើម និងគំរូដើម្បីជួយវៀតណាមបំពេញការប្តេជ្ញារបស់ខ្លួននៅ COP26៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top