ព័ត៌មាន

វៀតណាមធ្វើសកម្មភាពដើម្បីកំណើនបៃតង

វៀតណាមបានបង្កើតគណៈកម្មាធិការដឹកនាំជាតិដើម្បីអនុវត្តការរាល់ការប្តេជ្ញានៅ COP26 ដោយលោកនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការដឹកនាំ។

សន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នឹងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីបចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា។ ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះ ចាប់តាំងពី COP26 នៅទីក្រុង Glasgow ចក្រភពអង់គ្លេសមក វៀតណាមបានអនុវត្តន៍ជាក់ស្តែងជាបណ្តើរៗ នូវការប្តេជ្ញានាំកម្រិតបំភាយឧស្ម័នសុទ្ធទៅ សូន្យ នៅពាក់កណ្តាលសតវត្ស នៃឆ្នាំ ២០៥០ ។

វៀតណាមបានបង្កើតគណៈកម្មាធិការដឹកនាំជាតិដើម្បីអនុវត្ត រាល់ការប្តេជ្ញានៅ COP26 ដោយលោកនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការដឹកនាំ។ លោកនាយករដ្ឋមន្ត្រីក៏បានអនុម័តលើគម្រោងនៃភារកិច្ច និងដំណោះស្រាយដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗជាច្រើនទៀតដែលពាក់ព័ន្ធ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២) ពិធីបើកការដ្ឋានសាងសង់រោងចក្រអព្យាក្រឹតកាបូនដំបូងរបស់ក្រុមហ៊ុន Lego Group បានប្រព្រឹត្តទៅនៅទីក្រុង Binh Duong។ នេះជាសក្ខីភាពថា វៀតណាមក្លាយជាគោលដៅទាក់ទាញការវិនិយោគបៃតង។

ក្នុងខែនេះផងដែរ សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាមនឹងរៀបចំវេទិកាសេដ្ឋកិច្ចបៃតង និងពិព័រណ៍ (GEFE) ២០២២ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកានៅទីក្រុងហូជីមិញ។ អង្គភាពអាជីវកម្មអឺរ៉ុបជាង ១៥០ នឹងណែនាំផលិតផលសេដ្ឋកិច្ចបៃតង គំនិតផ្តួចផ្តើម និងគំរូដើម្បីជួយវៀតណាមបំពេញការប្តេជ្ញារបស់ខ្លួននៅ COP26៕


top