• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាអធិបតីក្នុងសិក្ខាសាលាអន្តរជាតិស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ប្រទេសជាសមាជិកនៃតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានធ្វើឡើងនៅទីក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។

 លោកឯកអគ្គរដ្ឋទូត Do Hung Viet បានធ្វើជាអធិបតីក្នុងសិក្ខាសាលា ពិគ្រោះយោបល់សម្រាប់ប្រទេសជាសមាជិកអាហ្វ្រិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ (រូបថត៖ VNA ផ្សាយ)

សិក្ខាសាលានេះត្រូវបានដឹកនាំដោយវៀតណាម ដោយមានការចូលរួមពីតំណាងមកពី ៣០ ប្រទេស អង្គការអន្តរជាតិ ស្ថាប័ន និងវិទ្យាស្ថានស្រាវជ្រាវមកពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ បន្ទាប់ពីការពិគ្រោះយោបល់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហាណូយ (ខែតុលា ឆ្នាំ២០២៥) និងការពិគ្រោះយោបល់ក្នុងតំបន់អាហ្វ្រិកនៅទីក្រុងអាឌីសអាបាបា (ខែវិច្ឆិកា ឆ្នាំ ២០២៥) នេះគឺជាព្រឹត្តិការណ៍ទីបីនៅក្នុងការពិគ្រោះយោបល់ក្នុងតំបន់ដែលរៀបចំដោយវៀតណាម ដើម្បីត្រៀមសម្រាប់សន្និសីទពិនិត្យឡើងវិញនៃ NPT ឆ្នាំ ២០២៦។ សន្និសីទនេះផ្តល់វេទិកាសម្រាប់ប្រទេសជាសមាជិក NPT នៅក្នុងតំបន់ ដើម្បីផ្លាស់ប្តូរជំហរ អាទិភាព និងសំណើជាក់លាក់ ដោយហេតុនេះគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានបានតែងតាំង ដើម្បីរៀបចំប្រកបដោយប្រសិទ្ធភាព​សម្រាប់ការរៀបចំ និងការពិភាក្សានៅក្នុងសន្និសីទពិនិត្យឡើងវិញ NPT ឆ្នាំ ២០២៦។

នៅក្នុងសុន្ទរកថាបើករបស់ការិយាល័យ UNODA បានចែករំលែកសារមួយពីលោកស្រី Izumi Nakamitsu អគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្និសីទពិនិត្យឡើងវិញ NPT ឆ្នាំ ២០២៦ ក្នុងការលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តឡើងវិញចំពោះការរំសាយអាវុធ ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលបំណងសន្តិភាព និងបញ្ជាក់ពីការគាំទ្រចំពោះតំណែងជាប្រធានរបស់វៀតណាម។

លោក Daifallah Ali Al-Fayez អគ្គលេខាធិការនៃក្រសួងការបរទេស និងអាណិជនហ្ស៊កដានី បានថ្លែងថា សន្ធិសញ្ញា NPT គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសន្តិភាព និងសន្តិសុខអន្តរជាតិ ជាពិសេសនៅមជ្ឈិមបូព៌ា ហើយបានចាត់ទុកសន្និសីទពិនិត្យឡើងវិញឆ្នាំ ២០២៦ ជាឱកាសមួយដើម្បីលើកកម្ពស់ទំនុកចិត្ត និងសកម្មភាពជាក់ស្តែង ដើម្បីធ្វើឲ្យមានតុល្យភាពរវាងសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា៖ ការរំសាយអាវុធ ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលបរមាណូក្នុងគោបំណងសន្និភាព។ លោក Stephen Klement បេសកជនពិសេសរបស់សហភាពអឺរ៉ុបសម្រាប់ការប្រឆាំងនឹងការរីកសាយអាវុធ បានចែករំលែកការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំពោះការអនុវត្តសន្ធិសញ្ញា NPT ពេញលេញ រួមទាំងសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាពស្របតាមសន្ធិសញ្ញា។

ក្នុងឱកាសធ្វើជាអធិបតីក្នុងសិក្ខាសាលានេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានដែលត្រូវបានតែងតាំងនៃសន្និសីទពិនិត្យឡើងវិញ NPT បានសង្កត់ធ្ងន់ថា បរិបទសន្តិសុខអន្តរជាតិដ៏ស្មុគស្មាញបច្ចុប្បន្នទាមទារឲ្យមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង ដើម្បីពង្រឹងដំណើរការពិនិត្យឡើងវិញ NPT - ដែលជាដំណើរការពហុភាគីដ៏សំខាន់មួយចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកអាទិភាពរបស់វៀតណាមក្នុងនាមជាប្រធាន ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំសន្និសីទនេះប្រកបដោយតម្លាភាព មានតុល្យភាព និងបរិយាប័ន្ន ស្តាប់ និងឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកទាំងអស់។ ហើយបានអំពាវនាវដល់ប្រទេសនានានៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ដែលជាតំបន់ដែលមានតួនាទីប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសន្ធិសញ្ញា NPT ឲ្យបន្តធ្វើការរួមចំណែកវិជ្ជមាន និងមានការទទួលខុសត្រូវចំពោះសន្និសីទពិនិត្យឡើងវិញឆ្នាំ២០២៦...

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top