• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូប្រពៃណីរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វីក


 វៀតណាមជាដៃគូប្រពៃណីរបស់រុស្ស៊ីនៅអាស៊ី-ប៉ាស៊ីហ្វីក

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀត​ណាម ​បាន​មានជំនួប​សន្ទនា​​ ជាមួយ​ឧត្តមសេនីយ៍​ទោ Alexander Fomin អនុរដ្ឋមន្ត្រីក្រសួងការពារជា​តិរុស្ស៊ី ​នាថ្ងៃទី២២ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ ក្នុង​ឱកាស​មកបំពេញ​ទស្សនកិច្ច​នៅវៀត​ណាម ចាប់ពីថ្ងៃទី២២ ដ​ល់ថ្ងៃទី​២៣ ខែវិច្ឆិកា។
 
នៅក្នុង​ជំនួបនេះ នាយឧត្ត​មសេនីយ៍ Ngo Xuan Lich បានស្នើអោយក្រសួង​ការពារ​ជាតិ នៃប្រទេស​ទាំងពីរ​ បន្តបង្កើន​កិច្ចសហប្រតិ​បត្តិការ លើគ្រប់វិស័យ​ដែល​បានយក​ចិត្តទុក​ដាក់ដូច​គ្នា និង​ស្នើអោយ​ភាគីរុស្ស៊ី ​បន្តផ្តល់​អាហារូបករណ៍ ចំពោះវៀត​ណាម​ផង​ដែរ​។
 
​រីឯ ឧត្តម​សេនីយ៍ទោ Alexander Fomin បានអះអាងថា៖ វៀតណាម​ជាដៃគូប្រពៃណី និងសំខាន់​របស់រុស្ស៊ី​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វីក ​ហើយរុស្ស៊ីនឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការការពារ​ជាតិ​ជាមួយវៀត​ណាម។
 
មុននោះ​ នៅទីក្រុងហាណូយ បានប្រារព្ធឡើង​ជំនួបសន្ទនា​យុទ្ធសាស្ត្រការពារជាតិ​ថ្នាក់អនុរដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ លើក​ទី៣ រវាងវៀតណាមនិង​រុស្ស៊ី៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top