វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស
ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ អង្គភាពអាជីវកម្មវៀតណាមជិត៣០ បានចូលរួមផ្សារណាត់អន្តរជាតិ ឧស្សាហកម្មម្ហូបអាហារ (SIAL) នៅទីក្រុងបារីស (បារាំង)។ អង្គភាពអាជីវកម្មវៀតណាម ចូលរួមផ្សារណាត់ក្នុងមុខទំនិញចំនួន៦ ដែលវៀតណាមមានឧត្តមភាព ដូចជា៖ អង្ករ ម្រេច ដូងនិង បន្លែ បានតាំងបង្ហាញនៅលើបរិវេណជាង២៥០ម៉ែត្រក្រឡា។ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅបារាំង លោក Nguyen Ngoc Son បានអោយដឹងថា៖
“ឆ្នាំមុនៗ វៀតណាមក៏ចូលរួមផ្សារណាត់នេះដែរ ប៉ុន្តែបរិមាណមិនច្រើនដូចឆ្នាំនេះទេ។ ឆ្ណាំនេះមានអង្គភាពអាជីវកម្មចំនួន៣០ចូលរួម។ ដូច្នេះ ខ្ញុំសង្ឃឹមថា៖ ផ្សារណាត់លើកនេះនឹងបើកចេញយថាទស្សន៍នាំចេញទំនិញទៅបារាំងនិយាយដោយឡែក និងអឺរ៉ុបនិយាយរួម។ ទៅទស្សនាស្តង់ទំនិញផ្សេងៗ ខ្ញុំសប្បាយរីករាយ និងមានមោទនភាពណាស់ ដោយសារមុខទំនិញវៀតណាម បានផ្លាស់ប្តូរថ្មីច្រើន ឆ្លើយតបបានតម្រូវការនៅអឺរ៉ុប។ សង្ឃឹមថានាពេលខាងមុខនេះ តំលៃនាំចេញរបស់វៀតណាមទៅបារាំង នឹងកើនឡើង៥-៦ពាន់លានដុល្លារអាមេរិក នាពេលខាងមុខនេះ៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម