ព័ត៌មាន

វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស


វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស

ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ អង្គភាពអាជីវកម្មវៀតណាម​ជិត​៣០ បាន​ចូល​រួម​ផ្សារ​ណាត់​អន្តរជាតិ​ ឧស្សាហកម្ម​ម្ហូប​អាហារ​ (SIAL) នៅទីក្រុងបា​រីស (បារាំង)។ អង្គភាព​អាជីវកម្ម​វៀត​ណាម ចូល​រួម​ផ្សារ​ណាត់​​​ក្នុងមុខ​ទំនិញ​ចំនួន៦​ ដែលវៀតណាម​មានឧត្តមភាព ដូច​ជា៖ អង្ករ ម្រេច ដូងនិង​ បន្លែ បាន​តាំង​បង្ហាញ​​​នៅ​លើបរិវេណ​ជាង២​៥​០ម៉ែត្រ​ក្រឡា។ ឯក​អគ្គរដ្ឋទូត​វៀត​ណាម ប្រចាំ​នៅបារាំង​ លោក​ Nguyen Ngoc Son បានអោយដឹង​ថា៖

“​ឆ្នាំមុនៗ វៀតណាមក៏ចូលរួមផ្សារណាត់នេះដែរ ប៉ុន្តែបរិមាណមិនច្រើនដូចឆ្នាំ​នេះទេ​។ ឆ្ណាំ​នេះ​មាន​អង្គ​ភាព​អាជីវកម្ម​ចំនួន​៣០ចូល​រួម​។ ដូច្នេះ ខ្ញុំសង្ឃឹម​ថា៖​ ផ្សារ​ណាត់​លើក​នេះ​នឹង​បើក​ចេញ​យថា​ទស្សន៍​នាំ​ចេញ​ទំនិញ​ទៅបារាំង​និយាយ​ដោយ​ឡែក​ និងអឺរ៉ុបនិយាយរួម។ ទៅទស្សនាស្តង់ទំនិញ​ផ្សេងៗ ខ្ញុំ​សប្បាយ​រីករាយ និង​មាន​មោទ​​នភាព​ណាស់ ដោយសារមុខ​ទំនិញ​វៀតណាម បានផ្លាស់ប្តូរថ្មីច្រើន ឆ្លើយ​តប​បានតម្រូវ​ការ​នៅអឺរ៉ុប។ សង្ឃឹម​ថានា​ពេលខាងមុខ​នេះ តំលៃនាំ​ចេញរបស់វៀតណាម​ទៅបារាំង​ នឹង​កើន​ឡើង​៥-៦ពាន់​លាន​ដុល្លារ​អាមេរិក​ នាពេលខាង​មុខនេះ៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top