• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចង់ឱ្យសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់កិច្ចសន្ទនានិងការផ្សះផ្សានៅមីយ៉ាន់ម៉ា

នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយលោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំប្រទេសមីយ៉ាន់ម៉ា តាមទម្រង់អនឡាញ។
 

លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son អញ្ជើញទទួលជួបលោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា តាមទម្រង់អនឡាញ (រូបថត៖ ក្រសួងការបរទេស)
 
លោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា (រូបថត៖ ក្រសួងការបរទេស)


ក្នុងជំនួបនេះ ភាគីទាំងពីរបានចែករំលែកនូវការព្រួយបារម្ភអំពីស្ថានភាពអស្ថិរភាពនៅ មីយ៉ាន់ម៉ាដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងនិងបន្ទាន់បច្ចុបន្នគឺការបញ្ចប់អំពើហិង្សា ក៏ដូចជាបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ហើយទន្ទឹមនឹងនោះ ត្រូវជំរុញកិច្ចសន្ទនានិងការកសាងទំនុកចិត្ត ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព ទូលំទូលាយនិងនិរន្តរភាព ដែលស្របតាមផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងគោលបំណងជួយមីយ៉ាន់ម៉ាវិលត្រឡាប់ទៅរកប្រក្រតីភាពនិងស្ថិរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមនៃតំបន់។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនិងអាស៊ានតែងតែចាត់ទុក មីយ៉ាន់ម៉ាជាសមាជិកនៃគ្រួសារអាស៊ាន ដូច្នេះតែងតែតាមដានយ៉ាងដិតដល់នូវស្ថានភាពនិងគាំទ្រមីយ៉ាន់ម៉ាដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top