ព័ត៌មាន
លោកអគ្គលេបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យនូវសកម្មភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០
នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ លោ៩កអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមសម័យប្រជុំ និងថ្លែងសុន្ទរកថាសំខាន់ៗ បានជួបជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងបានជួបជាមួយមេដឹកនាំនៃប្រទេសជាច្រើនដែលចូលរួមក្នុងកិច្ចប្រជុំកំពូល។ ជំនួបទាំងនេះ បានរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងទំនុកចិត្តនយោបាយរវាងវៀតណាម ជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិ។ រឹតបន្តឹងទំនាក់ទំនងជាអ្នកជិតខាង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិប្រពៃណីនៅអឺរ៉ុប និងអាហ្វ្រិក បើកឱកាសសម្រាប់កិច្ចសហការក្នុងវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និងថាមពល។ លើសពីនេះ បញ្ជាក់ពីតួនាទីអន្តរជាតិរបស់វៀតណាម ដោយបង្ហាញយ៉ាងច្បាស់នូវរូបភាពនៃប្រទេសវៀតណាមដ៏សកម្ម វិជ្ជមាន និងច្នៃប្រឌិត ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ និងរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នានៅក្នុងតំបន់ និងទូទាំងពិភពលោក៕





