ព័ត៌មាន

លោក​អគ្គលេបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យ​នូវសកម្មភាពក្នុង​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០

នាសៀលថ្ងៃទី ១៦ ខែវិច្ឆិកា អគ្គលេបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងភ្នំពេញ កម្ពុជា ដោយបញ្ចប់ប្រកបដោយ​ជោគជ័យ​នូវសកម្មភាព​ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ដែលបាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី។

ពិធីជូន​ដំណើរលោកអគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ រាជធានីភ្នំពេញ រូបថត៖ VNA

នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ លោ៩ក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមសម័យប្រជុំ និងថ្លែងសុន្ទរកថាសំខាន់ៗ បានជួបជាមួយព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងបានជួបជាមួយមេដឹកនាំនៃប្រទេសជាច្រើនដែលចូលរួមក្នុងកិច្ចប្រជុំកំពូល។ ជំនួប​ទាំងនេះ បានរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ពង្រឹង និងធ្វើឱ្យ​ស៊ីជម្រៅថែមទៀត​នូវចំណង​មិត្ត​ភាព និង​ទំនុក​ចិត្ត​នយោបាយរវាងវៀតណាម ជាមួយបណ្តាប្រទេសនិងអង្គការអន្តរជាតិ។ រឹតបន្តឹងទំនាក់ទំនង​ជា​អ្នកជិតខាង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិប្រពៃណីនៅអឺរ៉ុប និងអាហ្វ្រិក បើកឱកាសសម្រាប់កិច្ចសហការក្នុងវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និងថាមពល។ លើសពីនេះ បញ្ជាក់ពីតួនាទីអន្តរជាតិរបស់វៀតណាម ដោយបង្ហាញយ៉ាងច្បាស់នូវរូបភាពនៃ​ប្រទេស​វៀតណាមដ៏​សកម្ម វិជ្ជមាន និងច្នៃប្រឌិត ត្រៀមខ្លួនជាស្រេច​ដើម្បីធ្វើជាស្ពានតភ្ជាប់ និងរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នានៅក្នុងតំបន់ និងទូទាំងពិភពលោក៕​

 


top