• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ តូ ឡឹម៖ ជំរុញទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែស៊ីជម្រៅ

រសៀលថ្ងៃទី ២៥ កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសសម្តេចអញ្ជើញមកចូលរួម គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានអញ្ជើញទទួលជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ រូបថត៖ VOV

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើព្រះរាជសារ សាររំលែកទុក្ខជូនចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ដែលបង្ហាញអំពីទំនាក់ទំនងល្អរប្រសើរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។ លោកប្រធានរដ្ឋក៏បានពិភាក្សាលើខ្លឹមសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយអះអាងថា វៀតណាមរួមជាមួយកម្ពុជាជំរុញទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top