• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសលើការរអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ

សុក្រិតជាបន្ទាន់កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ និងកសាងមនុស្សវៀតណាមដំណាក់កាល ២០២៦ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VNA)

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាប្រពៃណីផ្នែកវប្បធម៌ (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២៣) ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទលើកតម្កើងគំរូឆ្នើមជឿនលឿនលើវិស័យវប្បធម៌ឆ្នាំ ២០២៣។ គំរូឆ្នើមជឿនលឿនចំនួន៧៨ នាក់ត្រូវបានលើកតម្កើងក្នុងឱកាសនេះ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជាពិសេស ចេញផ្សាយ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពគោលការណ៍ គោលនយោបាយ ផ្ដល់ធនធានជាច្រើន ដើម្បីកសាង និងអភិវឌ្ឍន៍វប្បធម៌ អភិរក្សវប្បធម៌ជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពរាល់ភារកិច្ច ដំណោះស្រាយ ក្នុងនោះផ្ដោតសំខាន់លើការជ្រួតជ្រាប និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេស។ ទន្ទឹមនឹងនោះ សុក្រិតជាបន្ទាន់កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ និងកសាងមនុស្សវៀតណាមដំណាក់កាល ២០២៦ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

មុននេះ សន្និសីទថ្នាក់កម្មាភិបាលវប្បធម៌ទូទាំងប្រទេសបានប្រព្រឹត្តទៅនាព្រឹកថ្ងៃដដេលនៅទីក្រុងហាណូយតាមទម្រង់ផ្ទាល់ និងអនឡាញផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top