សុក្រិតជាបន្ទាន់កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ និងកសាងមនុស្សវៀតណាមដំណាក់កាល ២០២៦ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VNA)
នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ
ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាប្រពៃណីផ្នែកវប្បធម៌ (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២៣)
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានរៀបចំសន្និសីទលើកតម្កើងគំរូឆ្នើមជឿនលឿនលើវិស័យវប្បធម៌ឆ្នាំ
២០២៣។ គំរូឆ្នើមជឿនលឿនចំនួន៧៨ នាក់ត្រូវបានលើកតម្កើងក្នុងឱកាសនេះ។
អញ្ជើញថ្លែងមតិក្នុងសន្និសីទ
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា
រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជាពិសេស ចេញផ្សាយ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពគោលការណ៍
គោលនយោបាយ ផ្ដល់ធនធានជាច្រើន ដើម្បីកសាង និងអភិវឌ្ឍន៍វប្បធម៌ អភិរក្សវប្បធម៌ជាតិ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តន៍យ៉ាងប្ដូរផ្ដាច់
និងប្រកបដោយប្រសិទ្ធភាពរាល់ភារកិច្ច ដំណោះស្រាយ
ក្នុងនោះផ្ដោតសំខាន់លើការជ្រួតជ្រាប និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍
និងគោលនយោបាយរបស់បក្ស និងរដ្ឋ ការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu
Trong ក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេស។ ទន្ទឹមនឹងនោះ
សុក្រិតជាបន្ទាន់កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌
និងកសាងមនុស្សវៀតណាមដំណាក់កាល ២០២៦ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
មុននេះ
សន្និសីទថ្នាក់កម្មាភិបាលវប្បធម៌ទូទាំងប្រទេសបានប្រព្រឹត្តទៅនាព្រឹកថ្ងៃដដេលនៅទីក្រុងហាណូយតាមទម្រង់ផ្ទាល់
និងអនឡាញផងដែរ៕