• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការហាត់សមចុងក្រោយសម្រាប់ការបោះឆ្នោតនៅកោះ Truong Sa ខេត្តខាញ់ហ័រ

ការហាត់សមនេះ ត្រូវបានតំបន់ពិសេស Truong Sa រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងខ្លឹមសារ​ទាំងអស់ដូចដែលបានកំណត់ក្នុងច្បាប់បោះឆ្នោត។

អ្នកបោះឆ្នោតនៅលើកោះ Truong Sa នឹងបោះឆ្នោតជ្រើសតាំងសមាជិកសភា សមាជិកក្រុមប្រឹក្សាប្រជាជនខេត្តខាញ់ហ័រ និងសមាជិកក្រុមប្រឹក្សាប្រជាជនតំបន់ពិសេស។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៤ ខែមីនា ការហាត់សមចុងក្រោយនៃការងារត្រៀមរៀបចំទាំងអស់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ បានធ្វើឡើងនៅតំបន់បោះឆ្នោតលេខ១៤ នៅលើកោះ Truong Sa (តំបន់ពិសេស Truong Sa)។

ការហាត់សមនេះ ត្រូវបានតំបន់ពិសេស Truong Sa រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងខ្លឹមសារទាំងអស់ដូចដែលបានកំណត់ក្នុងច្បាប់បោះឆ្នោត។ កងកម្លាំងនិងប្រជាជននៅលើកោះបានអនុវត្តន៍នីតិវិធីទទួលអ្នកបោះឆ្នោត ការត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ការណែនាំការបោះឆ្នោត និងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅការិយាល័យបោះឆ្នោតផងដែរ។ អ្នកបោះឆ្នោតនៅលើកោះ Truong Sa នឹងចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃដដែលជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស គឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top