• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាណិកជនវៀតណាមឆ្ពោះទៅទិវាបុណ្យរបស់ប្រទេស

ក្នុងបរិយាកាសដែលប្រទេសទាំងមូលទន្ទឹងរង់ចាំការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទទួលបានការចាប់អារម្មណ៍ពីសហគមន៍វៀតណាមនៅបរទេសផងដែរ។

លោក Nguyen Duc Thang សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមអាល្លឺម៉ង់-វៀតណាម និងជាប្រធានក្លឹបសិល្បៈខែតុលា ជឿជាក់ថា ការបោះឆ្នោតលើកនេះគឺជាជំហានដ៏សំខាន់ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការរដ្ឋបាលថ្នាក់ជាតិ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លោក Dao Tuan Hung ប្រធានសមាគមវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

នៅពេលដែលសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនត្រូវបានជ្រើសរើសយ៉ាងល្អ សកម្មភាពរបស់រដ្ឋសភា និងអាជ្ញាធរមូលដ្ឋាននឹងកាន់តែជាក់ស្ដែង ការត្រួតពិនិត្យនឹងកាន់តែតឹងរ៉ឹង តាមរយៈនោះជួយឲ្យគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាន់តែមានប្រសិទ្ធភាព។ នៅក្នុងបរិបទ ដែល​វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសហគមន៍អន្តរជាតិ អាណិកជនវៀតណាមសង្ឃឹម​ថា សមាជិកសភានីតិកាលទី១៦ នឹងយកចិត្តទុកដាក់បន្ថែមទៀតដល់គោលនយោបាយមួយចំនួន ដូចជា៖ សញ្ជាតិ ការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការរក្សា ឬទទួលបានសញ្ជាតិ​វៀតណាមឡើងវិញ និងការរក្សាភាសា និងអត្តសញ្ញាណវប្បធម៌វៀតណាមសម្រាប់យុវជនជំនាន់ក្រោយ។

សហគមន៍វៀតណាមជាង ៣៧០,០០០ នាក់នៅប្រទេសកូរ៉េខាងត្បូង បានសម្តែងជំនឿ និងក្តីសង្ឃឹមថា រដ្ឋសភាអាណត្តិថ្មីនឹងបន្តសុក្រិតគោលនយោបាយជួយគាំទ្រអាណិកជនវៀតណាម ជាពិសេសការរក្សាភាសានិងវប្បធម៌វៀតណាម។ យោងតាមតំណាងសហគមន៍ ភាពជិតស្និទ្ធរវាងអាណិកជនវៀតណាម និងមាតុភូមិមិនត្រឹមតែជាមនោសញ្ចេតនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធនធានដ៏សំខាន់សម្រាប់វៀតណាមក្នុងការពង្រឹងការធ្វើសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី៕

តាម kh.qdnd.vn

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

ខិតខំប្រឹងប្រែងដើម្បីជម្រុញទំហំពាណិជ្ជកម្មវៀតណាម-ថៃ សម្រេចឲ្យបាន ២៥ ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម។

Top