អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា
នីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ មួយថ្ងៃមុនថ្ងៃបោះឆ្នោតជាតិ។ (រូបថត៖ VNA)
លោកស្រី ហ្វាម ធីឡឹន (ភូមិលេខ ១ តំបន់ពិសេសបាចឡុងវី) បានសម្តែងក្តីរីករាយដោយបានចូលរួមក្នុងទិវាបុណ្យពិសេសរបស់ប្រទេសជាតិយ៉ាងដូច្នេះថា៖
"ខ្ញុំពិតជារីករាយណាស់ដែលបានកាន់សន្លឹកឆ្នោត និងអនុវត្តន៍សិទ្ធិពលរដ្ឋរបស់ខ្លួន។ ជាពិសេសសម្រាប់អ្នកបោះឆ្នោតនៅតំបន់ពិសេស បាចឡុងវី ជាកោះឆ្ងាយដាច់ស្រយាលពីដីគោក ដែលត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតមុនកាលកំណត់នោះ យើងមានអារម្មណ៍កាន់តែច្បាស់អំពីការទទួលខុសត្រូវដ៏ពិសិដ្ឋរបស់ខ្លួន។ យើងសង្ឃឹមថា បេក្ខជនដែលជាប់ឆ្នោតជាសមាជិកសភា ក៏ដូចជាសមាជិកក្រុមប្រឹក្សាប្រជាជនទីក្រុង នឹងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តំបន់ពិសេស បាចឡុងវី ដើម្បីឱ្យទីនេះមានទេសភាពកាន់តែស្រស់ស្អាត ហើយក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ការនេសាទ ដ៏ធំមួយនៅតំបន់ឈូងសមុទ្រភាគខាងជើង”។
បាច់ឡុងវី គឺជាកោះឆ្ងាយបំផុតនៅក្នុងឈូងសមុទ្រខាងជើង ដែលមានចម្ងាយជាង ១១០ គីឡូម៉ែត្រពីដីគោក៕