• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយក្នុងឱកាសចូលឆ្នាំសកលកើនឡើង ១៧%

ចំនួនភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយនៅតែមាន កម្រិតខ្ពស់ ដោយប៉ាន់ស្មានថាមានភ្ញៀវទេសចរចំនួន ១៦ ម៉ឺននាក់ កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយ។ រូបថត៖ VNA

នារសៀលថ្ងៃទី ១ មករា មន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ដោយសារតែឆ្នាំនេះ រយៈពេលឈប់សម្រាកបុណ្យចូលឆ្នាំសកល មានតែ ១ ថ្ងៃ ប៉ុណ្ណោះ ប្រជាជនភាគច្រើនបានជ្រើសរើសសម្រាក និងធ្វើដំណើរកម្សាន្តនៅនឹងកន្លែង។
ទោះជាយ៉ាងណាក៏ដោយ ចំនួនភ្ញៀវទេសចរមកកាន់ទីក្រុងហាណូយនៅតែមាន កម្រិតខ្ពស់ ដោយប៉ាន់ស្មានថាមានភ្ញៀវទេសចរចំនួន ១៦ ម៉ឺននាក់ កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៨,៤ ពាន់នាក់ កើនឡើង ៦៧%។ ប្រាក់ចំណូលសរុបពី ភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួន ៥៩៤ ពាន់លានដុង (ជិត ២៥ លានដុល្លារអាមេរិក) កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top