• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវក្រហមទាក់ទាញប្រជាជនមកបរិច្ចាគឈាមយ៉ាងច្រើនកុះករ

យុវជនជាច្រើនបានមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ (រូបថត៖ nhandan.com.vn)
 

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ មីនា ពិធីបុណ្យនិទាឃរដូវក្រហមលើកទី១៤ កំពុងទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកបរិច្ចាគ ឈាមដោយស្មគ្រចិត្ត។

ដោយមានសារ “បរិច្ចាគឈាមសុវត្ថិភាព - កុំភ័យខ្លាចកូវីដ ១៩” នោះ ពិធីបុណ្យ និទាឃរដូវក្រហមលើកនេះ គ្រោងនឹងទទួលបានបរិមាណឈាមជាង៤០០០ឯកតា ដែលចូលរួមចំណែកជំនះពុះពារលើកង្វះ ឈាមក្រោយពីបុណ្យតេតប្រពៃណី។ លោក Nguyen Tien Hoa នៅឃុំ Tan Le ស្រុក Hung Ha ខេត្ត Thai Binh បានឲ្យដឹងថា៖ “ខ្ញុំតែងតែមកវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមដើម្បីបរិច្ចាគឈាម ជា រៀងរាល់៣ខែម្ដង។ លើកនេះខ្ញុំបានមកដល់ចំនឹងឱកាសពិធីបុណ្យនិទាឃរដូវ ក្រហម។ ខ្ញុំមានគោល បំណងថា រាល់ដំណក់ឈាមរបស់ខ្លួននឹងជួយសង្គ្រោះបាននូវ អ្នកជម្ងឺផ្សេងៗ”។

លោកបណ្ឌិត Bach Quoc Khanh ប្រធានវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាម មជ្ឈឹមបានចែក រំលែកថា នៅពេលដែលវិទ្យាស្ថានអំពាវនាវឲ្យចូលរួមបរិច្ចាគឈាម ម្ដងៗ តែងតែមានស្ថាប័ន អង្គភាពជាច្រើន និងប្រជាជនរាប់ពាន់នាក់ មិនស្ទាក់ស្ទើរមក បរិច្ចាគឈាម ហើយពង្រីកសារដ៏មនុស្សសាស្ត្រនៃសកម្មភាពនេះតែម្ដង។ គិតត្រឹម ក្នុងរយៈពេល២សប្ដាហ៍មុនប៉ុណ្ណោះ វិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹម ទទួលបានបរិមាណឈាមជិត១៤០០០ឯកតា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top