• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅពិព័រណ៍ Metz នៅបារាំង


 ពិធីកាត់ខ្សែបូរបើកសម្ពោធពិព័រណ៍ Metz (រូបថត៖ VOV)

នាថ្ងៃទី២៧ ខែកញ្ញា ពិព័រណ៍អន្តរជាតិឆ្នាំ២០១៩ទីក្រុង Metz ភាគខាងកើត ប្រទេសបារាំង បានប្រារព្ធធ្វើឡើងជាផ្លូវការ។ វៀតណាម ដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍នេះ បានឧទ្ទេសនាមអំពីផលិតផលវប្បធម៌ ដ៏វិសេសវិសាលទៅកាន់ប្រជាជនបារាំងនិងអន្តរជាតិ។

ក្រុមវៀតណាមបានរៀបចំលំហដោយមានផ្ទៃដី៣០០០ម៉ែត្រការ៉េ អោយក្លាយទៅជា “ប្រទេស វៀត =ណាមមីនី” មួយ ដោយមានតំបន់ចំនួន៣នោះគឺវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្មនិងចំណីអាហារ។ លោក Nghiem Xuan Dong នាយក រងទទួលបន្ទុកមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំងបានអោយដឹងថា៖

“ក្នុងពិព័រណ៍លើកនេះ យើងខ្ញុំបានដំណើរការសកម្មភាពសិល្បៈជាច្រើននៃ រោងល្ខោន cheo វៀតណាម និងរោងល្ខោនអាយ៉ង់វៀតណាម។ ក្រៅពីនោះ យើងខ្ញុំក៏បានរៀបចំសប្ដាហ៍ខ្សែភាពយន្តវៀតណាម ពិព័រណ៍រូបថតរបស់បណ្ដាសិល្បៈករល្បីល្បាញនៃទីក្រុងហាណូយ ក៏ដូចជាឧទ្ទេសនាមអំពីសិល្បៈប្រពៃណីរបស់វៀតណាមដូចជាការស្មូនតុក្កតា to he និងការសរសេរអក្សរផ្ចង់ ទៅកាន់ មហាជនបារាំងទៀតផង”។

គួរបញ្ជាក់ថា ពិព័រណ៍អន្តរជាតិ Metz ជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ ធំបំផុតទាំង៣នៃបារាំង ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមរបស់សហគ្រាសរាប់ពាន់អង្គភាពនៃតំបន់ Grand-Est របស់បារាំង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top