ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ៦៧

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ៦៧ (រូបថត៖ TTXVN)
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាលោក Uong Chu Luu អនុប្រធានរដ្ឋសភាលោក Phung Quoc Hien និងថ្នាក់ដឹកនាំខុទ្ទកាល័យរដ្ឋសភាបានអញ្ជើញមកអុជធូប ទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជិមិញនៅផ្ទះ៦៧ នៅក្នុងបរិវេណវិមាន ប្រធានរដ្ឋនៅរដ្ឋធានីហាណូយ។ ផ្ទះ៦៧ ដែលបានហៅតាមឆ្នាំសាងសង់ឡើងសំណងនេះ (ពោលគឺឆ្នាំ ១៩៦៧) ជាទីកន្លែងធ្វើការរបស់លោកប្រធានហូជីមិញ ដើម្បីបញ្ចៀសសង្គ្រាម បំផ្លិចបំផ្លាញរបស់ចក្រពត្តិអាមេរិកនៅភាគខាងជើងវៀតណាម។ ផ្ទះនេះក៏ជា កន្លែងដែលលោកប្រធានហូជីមិញព្យាបាលជំងឺហើយទទួលមរណភាពនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ ដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម