ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ៦៧


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ៦៧ (រូបថត៖ TTXVN)
 

 នាថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និង​អនុប្រធាន​រដ្ឋសភា​លោក​ Uong Chu Luu អនុប្រធានរដ្ឋសភាលោក Phung Quoc Hien និងថ្នាក់​ដឹក​នាំ​ខុទ្ទកាល័យ​រដ្ឋសភា​បាន​អញ្ជើញ​មកអុជធូប ទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជិមិញនៅផ្ទះ៦៧ នៅក្នុងបរិវេណវិមាន ប្រធាន​រដ្ឋ​នៅរដ្ឋធានីហាណូយ។ ផ្ទះ៦៧ ដែលបានហៅតាមឆ្នាំសាងសង់ឡើងសំណងនេះ (ពោលគឺឆ្នាំ ១៩៦៧) ជាទី​កន្លែង​ធ្វើការរបស់លោកប្រធានហូជីមិញ ដើម្បីបញ្ចៀសសង្គ្រាម បំផ្លិចបំផ្លាញ​របស់​ចក្រ​ពត្តិ​អាមេរិក​នៅភាគ​ខាង​ជើងវៀតណាម។ ផ្ទះនេះក៏ជា កន្លែងដែលលោកប្រធានហូជីមិញ​ព្យាបាល​ជំងឺហើយ​ទទួល​មរណភាព​នាថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ១៩៦៩ ដែ​រ៕ ​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top