ព័ត៌មាន
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិននិងភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក
ភ្លាមៗ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិននិងប្រធានសភាជាន់ទាបម៉ារ៉ុក លោក Talbi El Alami មានកិច្ចប្រជុំចង្អៀតមួយ។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រធានរដ្ឋសភាលោក ត្រឹន ថាញើ មិននឹងចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រម៉ារ៉ុក; ជួបជាមួយប្រធានព្រឹទ្ធសភាម៉ារ៉ុក; ជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបម៉ារ៉ុក។ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងម៉ារ៉ុក; ចូលរួមសិក្ខាសាលាស្តីពីគោលនយោបាយច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងម៉ារ៉ុក; ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍វៀតណាម នៅប្រទេសម៉ារ៉ុក។ល៕