• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ”៖ តភ្ជាប់បេះដូងរាប់លាន

កម្មវិធីសិល្បៈពិសេស “ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា) នៅកីឡដ្ឋានជាតិមីឌិញ (My Dinh) ទីក្រុងហាណូយ ដោយបានទាក់ទាញទស្សនិកជនចូលរួមទស្សនាផ្ទាល់ប្រមាណ ៥០.០០០ នាក់។

បទភ្លេងប្រជាប្រិយជនជាតិ ចម្រៀងបដិវត្តន៍ និងស្នាដៃនិពន្ធសម័យទំនើប បង្កើតបានជាការប្រសព្វគ្នារវាងរចនាបថ និងសិល្បករជាច្រើនជំនាន់។ រូបថត៖ VNA

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងឱកាសទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (១៩៤៦-២០២៦)។

ត្រូវបានរៀបចំឡើងជាដំណើរសិល្បៈដើម្បីលើកតម្កើងប្រវត្តិសាស្ត្រ ប្រពៃណីអរិយធម៌ និងភាពសម្បូរបែបនៃអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិវៀតណាម កម្មវិធីនេះត្រូវបានបែងចែកជាបីផ្នែក ដោយនាំទស្សនិកជនទស្សនាពីឫសគល់ ទៅកាន់លំហបេតិកភណ្ឌនានា ហើយបន្ទាប់មកបើកបង្ហាញផ្ទាំងគំនូរវប្បធម៌វៀតណាមក្នុងចង្វាក់ជីវភាពសម័យទំនើប។

ថ្លែងក្នុងពិធីបើក លោក ត្រឹន ឌឹក ថាំង លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ បានឱ្យដឹងថា៖ “ទិវាវប្បធម៌វៀតណាម មិនត្រឹមតែដើម្បីលើកតម្កើងបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ថា៖ ប្រជាជនគឺជាអ្នកបង្កើត ថែរក្សា និងទទួលផលពីវប្បធម៌។ តំបន់នីមួយៗមានពណ៌មួយ ជនជាតិនីមួយៗមានសំឡេងមួយ រួមគ្នាបង្កើតបានជាបទភ្លេងឯកភាពនៃវប្បធម៌វៀតណាម។ សម្រាប់រដ្ឋធានីហាណូយ ការដែលបានទទួលស្វាគមន៍ការជួបជុំលក្ខណៈប្រណិតនៃវប្បធម៌ពីគ្រប់ទិសទី គឺជាកិត្តិយសផង និងជាការរំលឹកអំពីទំនួលខុសត្រូវរបស់រដ្ឋធានីអរិយធម៌រាប់ពាន់ឆ្នាំផងដែរ។ យើងខ្ញុំនឹងថែរក្សាបេតិកភណ្ឌ បណ្តុះទេពកោសល្យ ពង្រីកលំហវប្បធម៌ និងកសាងប្រជាជនហាណូយថ្លៃថ្នូរ និងស៊ីវិល័យ ដើម្បីឱ្យប្រពៃណី និងភាពទំនើបរួមគ្នាកសាងរដ្ឋធានីដែលគួរឱ្យចង់រស់នៅ ជាកន្លែងដែលប្រជាជនគ្រប់រូបអាចមានការច្នៃប្រឌិត និងទទួលផល”។

ស្មារតីនៃ “ពណ៌ចម្រុះវៀតណាម” មិនត្រឹមតែមានវត្តមាននៅលើឆាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកទៅដល់លំហទស្សនិកជនទៀតផង។ សម្រាប់ទស្សនិកជនជាច្រើន ការដែលបានចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធី មិនត្រឹមតែជាបទពិសោធន៍នៃការទស្សនាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីទទួលអារម្មណ៍កាន់តែជ្រាលជ្រៅនូវមោទនភាពចំពោះប្រវត្តិសាស្ត្រ និងប្រពៃណីជាតិ។ ទស្សនិកជន លោក ង្វៀន​យ៉ាញ់ ឡុង មកពីឃុំទៀនថាំង ទីក្រុងហាណូយ បានឱ្យដឹងថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ ព្រោះប្រទេសវៀតណាមនាពេលបច្ចុប្បន្នកំពុងអភិវឌ្ឍ ហើយយើងនៅតែរក្សាបាននូវអត្តសញ្ញាណដោយឡែករបស់ខ្លួន។ ហើយវៀតណាមរៀបចំកម្មវិធីដូចថ្ងៃនេះ គឺដើម្បីឱ្យប្រជាជនទាំងអស់រួមគ្នាចងចាំ ដឹងគុណ និងឆ្លើយតបទៅនឹងស្មារតីវប្បធម៌ដ៏ជ្រាលជ្រៅនោះ។ ខ្ញុំសង្ឃឹមថា ប្រជាជនវៀតណាមទាំងអស់នឹងរក្សាបាននូវស្មារតីជាតិ និងអត្តសញ្ញាណវប្បធម៌ជានិច្ច”។

“ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ” មិនត្រឹមតែនាំមកនូវរាត្រីសម្តែងសិល្បៈទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបញ្ជាក់ថា វប្បធម៌មិនត្រឹមតែជាការចងចាំ ជាឫសគល់ដែលបង្កើតបានជាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងផ្សារភ្ជាប់សហគមន៍ និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទៀតផង៕

តាម​ vovworld.vn/km-KH/

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top