• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

កម្មវិធីនេះមានការចូលរួមពីលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ ច្បារអំពៅ លោក ត្រឹន វ៉ាន់ ថាំង តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា អនុប្រធានសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជា ក្រុមអ្នកស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលថែទាំសុខភាពសហគមន៍ Vinahealthy ក្នុងទីក្រុងហូជីមិញ តំណាងអាជ្ញាធរខណ្ឌ ច្បារអំពៅ និងប្រជាជនក្រីក្រចំនួន ៣០០ នាក់ រួមទាំងប្រជាជនដើមកំណើតវៀតណាមផងដែរ។

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា (រូបថត៖ vnanet.vn)

ក្នុងកម្មវិធី លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ ច្បារអំពៅ បានឲ្យដឹងថា នាពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពជិតស្និទ្ធ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងអង្គការ និងអង្គភាពនានារបស់កម្ពុជា និងវៀតណាមត្រូវបានរក្សា និងអភិវឌ្ឍតាមរយៈសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន។ សកម្មភាពទាំងនេះបានរួមចំណែកដល់ការពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងការចែករំលែក ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជន។

លោក ញាណ ច័ន្ទសោភា បានឲ្យដឹងទៀតថា តាមរយៈកម្មវិធីនេះ ប្រជាជនមានឱកាសទទួលបានការពិនិត្យ និងការផ្ដល់យោបល់ដោយផ្ទាល់ពីគ្រុពេទ្យ។ នេះគឺជាសកម្មភាពដ៏គួរឲ្យលើកសរសើរ ដែលរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការថែទាំសុខភាព និងការការពារសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីនេះជាការលើកទឹកចិត្ត ហើយបង្ហាញពីការយកចិត្តទុកដាក់ ការទទួលខុសត្រូវចំពោះសហគមន៍ និងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម។

លោក ត្រឹន វ៉ាន់ ថាំង ថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ជួយគាំទ្រ និងសហការរៀបចំកម្មវិធី ដែលនាំមកនូវតម្លៃជាក់ស្តែងដល់ប្រជាជនក្រីក្រ។ លោកសង្ឃឹមថា នាពេលខាងមុខ នឹងមានកម្មវិធីសប្បុរសធម៌ដ៏មានអត្ថន័យ ត្រូវបានរៀបចំឡើង ដើម្បីឲ្យប្រជាជនកាន់តែច្រើនអាចទទួលបានការយកចិត្តទុកដាក់ ការថែទាំសុខភាព និងការជួយគាំទ្រក្នុងជីវភាពរស់នៅ។

ខណៈដែលលោក ង្វៀន វ៉ាន់ ទឺ នាយកមជ្ឈមណ្ឌលថែទាំសុខភាពសហគមន៍ Vinahealthy ក្នុងទីក្រុងហូជីមិញ តំណាងឲ្យក្រុមគ្រូពេទ្យដែលចូលរួមក្នុងកម្មវិធីនេះ បានឲ្យដឹងថា ក្រុមនេះមានគម្រោងរៀបចំការពិនិត្យសុខភាព និងជូនអំណោយដល់ប្រជាជនចំនួន ៣០០ នាក់ដែលមកពិនិត្យជំងឺដោយឥតគិតថ្លៃ។ លោកបានបន្ថែមថា ថវិកាម្រាប់កម្មវិធីនេះភាគច្រើនទទួលពីសមាជិករបស់ក្រុម និងមូលនិធិរបស់មជ្ឈមណ្ឌល៕

តាម​ kh.qdnd.vn

ក្រុងកឹនធើបើកពិធីបុណ្យអកអំបុក - អុំទូកង ឆ្នាំ២០២៦

ក្រុងកឹនធើបើកពិធីបុណ្យអកអំបុក - អុំទូកង ឆ្នាំ២០២៦

កម្មវិធីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក - អុំទូកង ក្រុងកឹនធើ ឆ្នាំ២០២៦ បានបើកនាយប់ថ្ងៃទី២១ ខែវិច្ឆិកា នៅក្រុងកឹនធើ។

Top