ព័ត៌មាន វៀតណាម - អាស៊ែបៃហ្សង់ ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ 22/11/2026 ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក Ilham Aliyev និងលោកជំទាវ បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា) តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងលោកជំទាវ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម និងប្រធានាធិបតី Azerbaijan លោក Ilham Aliyev ថតរូបមុនពេលជួបពិភាក្សា (រូបថត៖ Thong Nhat/TTXVN)ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំងបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំង បានអះអាងថា ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីធ្វើឱ្យការប្តេជ្ញាចិត្តកម្រិតខ្ពស់ក្លាយជាការពិត និងបើកទូលាយនូវទស្សនវិស័យនៃការតភ្ជាប់កាន់តែទូលំទូលាយ។ វៀតណាមចាត់ទុកអាស៊ែបៃហ្សង់ជាដៃគូដ៏សំខាន់នៅតំបន់ Kavkaz ខាងត្បូងនិងតំបន់ Caspi ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់សម្រាប់អាស៊ែបៃហ្សង់ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំងបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតលើការតភ្ជាប់ធុរកិច្ច និងគាំទ្រការជ្រៀតចូលទីផ្សារសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងជលផល។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរនឹងបង្កើនការជំរុញកិច្ចសហប្រតិបត្តិការក្នុងការរុករក ការធ្វើអាជីវកម្ម សេវាកម្មបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកប្រេង និងឧស្ម័ន។ ភាគីទាំងពីរក៏បន្តពិចារណាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងរយៈពេលវែងស្តីពីការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ផងដែរ។ ក្រៅពីនេះ ភាគីទាំងពីរនឹងពង្រីកគម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលរួមចំណែកដល់ការធានាសន្តិសុខថាមពល និងកំណើនបៃតង។យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិធូហាំង ភាគីទាំងពីរនឹងបង្កើនការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្ម (logistics)។ កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ផ្លូវដឹកជញ្ជូនអន្តរជាតិឆ្លងកាត់ Caspi អាចបើកជម្រើសបន្ថែមទៀតសម្រាប់ទំនិញវៀតណាមក្នុងការចូលទៅកាន់តំបន់ Kavkaz ខាងត្បូង និងបន្តទៅកាន់ទីផ្សារអឺរ៉ុប។ ផ្ទុយទៅវិញ វៀតណាមអាចគាំទ្រសហគ្រាសអាស៊ែបៃហ្សង់ក្នុងការពង្រីកការតភ្ជាប់ជាមួយទីផ្សារអាស៊ាន។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ឱ្យពន្លឿនការបើកជើងហោះហើរត្រង់ផងដែរ៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម វៀតណាម អាស៊ែបៃហ្សង់ ប្រធានាធិបតី Azerbaijan

ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក Ilham Aliyev និងលោកជំទាវ បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា) តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងលោកជំទាវ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម និងប្រធានាធិបតី Azerbaijan លោក Ilham Aliyev ថតរូបមុនពេលជួបពិភាក្សា (រូបថត៖ Thong Nhat/TTXVN)ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំងបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំង បានអះអាងថា ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីធ្វើឱ្យការប្តេជ្ញាចិត្តកម្រិតខ្ពស់ក្លាយជាការពិត និងបើកទូលាយនូវទស្សនវិស័យនៃការតភ្ជាប់កាន់តែទូលំទូលាយ។ វៀតណាមចាត់ទុកអាស៊ែបៃហ្សង់ជាដៃគូដ៏សំខាន់នៅតំបន់ Kavkaz ខាងត្បូងនិងតំបន់ Caspi ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់សម្រាប់អាស៊ែបៃហ្សង់ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំងបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតលើការតភ្ជាប់ធុរកិច្ច និងគាំទ្រការជ្រៀតចូលទីផ្សារសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងជលផល។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរនឹងបង្កើនការជំរុញកិច្ចសហប្រតិបត្តិការក្នុងការរុករក ការធ្វើអាជីវកម្ម សេវាកម្មបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកប្រេង និងឧស្ម័ន។ ភាគីទាំងពីរក៏បន្តពិចារណាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងរយៈពេលវែងស្តីពីការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ផងដែរ។ ក្រៅពីនេះ ភាគីទាំងពីរនឹងពង្រីកគម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលរួមចំណែកដល់ការធានាសន្តិសុខថាមពល និងកំណើនបៃតង។យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិធូហាំង ភាគីទាំងពីរនឹងបង្កើនការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្ម (logistics)។ កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ផ្លូវដឹកជញ្ជូនអន្តរជាតិឆ្លងកាត់ Caspi អាចបើកជម្រើសបន្ថែមទៀតសម្រាប់ទំនិញវៀតណាមក្នុងការចូលទៅកាន់តំបន់ Kavkaz ខាងត្បូង និងបន្តទៅកាន់ទីផ្សារអឺរ៉ុប។ ផ្ទុយទៅវិញ វៀតណាមអាចគាំទ្រសហគ្រាសអាស៊ែបៃហ្សង់ក្នុងការពង្រីកការតភ្ជាប់ជាមួយទីផ្សារអាស៊ាន។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ឱ្យពន្លឿនការបើកជើងហោះហើរត្រង់ផងដែរ៕
អត្ថបទផ្សេងទៀត ក្រុងកឹនធើបើកពិធីបុណ្យអកអំបុក - អុំទូកង ឆ្នាំ២០២៦22/11/2026ព័ត៌មានកម្មវិធីសិល្បៈអបអរសាទរទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក - អុំទូកង ក្រុងកឹនធើ ឆ្នាំ២០២៦ បានបើកនាយប់ថ្ងៃទី២១ ខែវិច្ឆិកា នៅក្រុងកឹនធើ។ ផ្សារភ្ជាប់សហគមន៍ រឹតចំណងមិត្តភាពពិសេស វៀតណាម - ឡាវ22/11/2026ព័ត៌មានផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារវៀតណាមនៅលើទឹកដីកម្ពុជា22/11/2026ព័ត៌មានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាស៊ី និងលើកឡើងពីបញ្ហាអន្តរជាតិមួយចំនួន21/11/2026ព័ត៌មានរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ឡេ ហ័យ ទ្រុង៖ APEC ២០២៦ បើកចេញលំហសហប្រតិបត្តិការថ្មីសម្រាប់វៀតណាម21/11/2026ព័ត៌មានវៀតណាម – អាស៊ែបៃហ្សង់ចេញសេចក្តីថ្លែងការណ៍រួម ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ21/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់21/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត