• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ ជំរុញខ្លាំងការផ្លាស់ប្តូរបៃតង ការកសាង និងការពារម៉ាកយីហោអង្ករវៀតណាម

ពិធីបុណ្យស្រូវអង្ករអន្តរជាតិវៀតណាមលើកទី ២ ដែលមានប្រធានបទ “អង្ករបៃតងវៀតណាម – ឈានដល់កម្រិតអន្តរជាតិ” បានបើកកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុង Can Tho។

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ថ្លែងសុន្ទរកថាបើកពិធីបុណ្យ។ (រូបថត៖​ VNA)

ព្រឹត្តិការណ៍នេះ គឺសំដៅលើកតម្កើងសមិទ្ធផលអភិវឌ្ឍន៍កសិកម្ម ផ្សព្វផ្សាយបេតិកភណ្ឌស្រូវអង្កររបស់វៀតណាម ព្រមទាំងបន្តអះអាងនូវប្រៀបខ្លាំង និងឋានៈរបស់តំបន់ដីសណ្តទន្លេ Cuu Long និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម ក្នុងការអភិវឌ្ឍឧស្សាហកម្មស្រូវអង្ករ និងធានាសន្តិសុខស្បៀងអាហារពិភពលោកផងដែរ។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានអះអាងថា បក្ស និងរដ្ឋមានការយកចិត្តទុកដាក់ជានិច្ចដល់បញ្ហាកសិកម្ម កសិករ និងជនបទ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តកសាងកសិកម្មអេកូឡូស៊ី ជនបទទំនើប និងកសិករស៊ីវិល័យ៖

“វិស័យស្រូវអង្ករវៀតណាមកំពុងឈរនៅចំពោះមុខតម្រូវការ និងបញ្ហាប្រឈមថ្មីៗ។ ខ្ញុំស្នើឱ្យទីក្រុង Can Tho បន្តយកចិត្តទុកដាក់ ដឹកនាំការជំរុញការផ្លាស់ប្តូរបៃតង និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការអនុវត្តដំណើរការវប្បកម្មវិលជុំ ឌីជីថលូបនីយកម្ម និងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប បញ្ញាសិប្បនិម្មិត ដើម្បីកាត់បន្ថយការចំណាយ សន្សំសំចៃធនធាន ការពារបរិស្ថានអេកូឡូស៊ី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ទីក្រុងបន្តពង្រឹង និងពង្រីកគំរូតភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ - កសិករ - អ្នកវិទ្យាសាស្ត្រ - សហគ្រាស; កសាង និងការពារពាណិជ្ជសញ្ញាអង្ករវៀតណាម ដូចប្រធានបទនៃពិធីបុណ្យគឺ "អង្ករវៀតណាមបៃតង - ឈានដល់កម្រិតអន្តរជាតិ"។

ពិធីបុណ្យស្រូវអង្ករអន្តរជាតិវៀតណាមលើកទី ២ - ទីក្រុង Can Tho ឆ្នាំ២០២៦។ (រូបថត៖​VNA)

ពិធីបុណ្យស្រូវអង្ករអន្តរជាតិវៀតណាមលើកទី២ គឺជាឱកាសមួយដើម្បីតភ្ជាប់ការអភិវឌ្ឍកសិកម្មជាមួយវប្បធម៌ និងទេសចរណ៍; ពន្លឿនពាណិជ្ជកម្ម ពង្រីកទីផ្សារនាំចេញ និងជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនូវខ្សែសង្វាក់តម្លៃនៃវិស័យស្រូវអង្ករវៀតណាម ផង ដែរ ៕

តាម vovworld.vn/km-KH

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់កសាងសេណារីយ៉ូកំណើនលម្អិតសម្រាប់ឆ្នាំ ២០២៧

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់កសាងសេណារីយ៉ូកំណើនលម្អិតសម្រាប់ឆ្នាំ ២០២៧

រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់កសាងសេណារីយ៉ូកំណើនលម្អិត ដោយកៀរគរធនធានទាំងអស់ និងរឹតបន្តឹងវិន័យក្នុងការអនុវត្តដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ រួមជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការធានាសុខុមាលភាពសង្គម។

Top