• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

 

ទីក្រុងដាណាំង គឺជាតំណាងតែមួយគត់របស់ប្រទេសវៀតណាមនៅក្នុងបញ្ជីនេះ។ Travel + Leisure បានដកស្រង់ការចែករំលែករបស់លោកស្រី Sarah Moore នាយិកាទេសចរណ៍នៅ Capital One នៅក្នុងកិច្ចប្រជុំ T+L World's Best Summit នៅខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់ថាប្រទេសវៀតណាមកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងនោះ ទីក្រុង ដាណាំងកត់ត្រាកំណើនជាង ២០០% នៃតម្រូវការស្វែងរក។

 

សម្រស់នៃទីក្រុងដាណាំង នៅពេលយប់

ភាពទាក់ទាញរបស់ទីក្រុងដាណាំង ត្រូវបានបង្ហាញតាមរយៈទិន្នន័យនៅវេទិកាទេសចរណ៍អន្តរជាតិ។ យោងតាម Travel + Leisure បានឱ្យដឹងថា Skyscanner បានកត់ត្រាការកើនឡើងជាង ១២៥% នៃការស្វែងរកទីក្រុងនេះក្នុងរយៈពេល ១២ ខែកន្លងមក ខណៈដែល Priceline ក៏បានដាក់បញ្ចូលទីក្រុងដាណាំង នៅក្នុងបញ្ជីគោលដៅលេចធ្លោសម្រាប់ឆ្នាំ២០២៧។ គម្រោងរមណីយដ្ឋានប្រណីតតាមបណ្តោយផ្លូវដាណាំង - ហូយអាន (Hoi An) បន្តបង្កើនជម្រើសកន្លែងស្នាក់នៅសម្រាប់អ្នកទេសចរអន្តរជាតិ៕

kh.qdnd.vn

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ ជំរុញខ្លាំងការផ្លាស់ប្តូរបៃតង ការកសាង និងការពារម៉ាកយីហោអង្ករវៀតណាម

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ ជំរុញខ្លាំងការផ្លាស់ប្តូរបៃតង ការកសាង និងការពារម៉ាកយីហោអង្ករវៀតណាម

ពិធីបុណ្យស្រូវអង្ករអន្តរជាតិវៀតណាមលើកទី ២ ដែលមានប្រធានបទ “អង្ករបៃតងវៀតណាម – ឈានដល់កម្រិតអន្តរជាតិ” បានបើកកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុង Can Tho។

Top