ទីក្រុងដាណាំង គឺជាតំណាងតែមួយគត់របស់ប្រទេសវៀតណាមនៅក្នុងបញ្ជីនេះ។ Travel + Leisure បានដកស្រង់ការចែករំលែករបស់លោកស្រី Sarah Moore នាយិកាទេសចរណ៍នៅ Capital One នៅក្នុងកិច្ចប្រជុំ T+L World's Best Summit នៅខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់ថាប្រទេសវៀតណាមកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងនោះ ទីក្រុង ដាណាំងកត់ត្រាកំណើនជាង ២០០% នៃតម្រូវការស្វែងរក។

សម្រស់នៃទីក្រុងដាណាំង នៅពេលយប់
ភាពទាក់ទាញរបស់ទីក្រុងដាណាំង ត្រូវបានបង្ហាញតាមរយៈទិន្នន័យនៅវេទិកាទេសចរណ៍អន្តរជាតិ។ យោងតាម Travel + Leisure បានឱ្យដឹងថា Skyscanner បានកត់ត្រាការកើនឡើងជាង ១២៥% នៃការស្វែងរកទីក្រុងនេះក្នុងរយៈពេល ១២ ខែកន្លងមក ខណៈដែល Priceline ក៏បានដាក់បញ្ចូលទីក្រុងដាណាំង នៅក្នុងបញ្ជីគោលដៅលេចធ្លោសម្រាប់ឆ្នាំ២០២៧។ គម្រោងរមណីយដ្ឋានប្រណីតតាមបណ្តោយផ្លូវដាណាំង - ហូយអាន (Hoi An) បន្តបង្កើនជម្រើសកន្លែងស្នាក់នៅសម្រាប់អ្នកទេសចរអន្តរជាតិ៕