នាយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ តាមម៉ោងតំបន់ យន្តហោះដឹកប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិននិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Salé Rabat ទីក្រុង Rabat Capital ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី ២៤-២៧ ខែកក្កដា។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន និងភរិយា បានមកដល់អាកាសយានដ្ឋាន Salé Rabat ទីក្រុង Rabat Capital ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក។ រូបថត៖ Le Tuyet/VOV
ភ្លាមៗ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិននិងប្រធានសភាជាន់ទាបម៉ារ៉ុក លោក Talbi El Alami មានកិច្ចប្រជុំចង្អៀតមួយ។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ប្រធានរដ្ឋសភាលោក ត្រឹន ថាញើ មិននឹងចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រម៉ារ៉ុក; ជួបជាមួយប្រធានព្រឹទ្ធសភាម៉ារ៉ុក; ជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបម៉ារ៉ុក។ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងម៉ារ៉ុក; ចូលរួមសិក្ខាសាលាស្តីពីគោលនយោបាយច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងម៉ារ៉ុក; ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍វៀតណាម នៅប្រទេសម៉ារ៉ុក។ល៕