• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាវាកងទ័ពជើងទឹកវៀតណាមចូលរួម LIMA ២០២៣ នៅម៉ាឡេស៊ី

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាវាចំនួន ២០គ្រឿងនៃកងពលតូចលេខ ១៧២ តំបន់លេខ ៣ កងទ័ពជើងទឹកវៀតណាម រួមជាមួយនាវានៃប្រទេសចំនួន១១ផ្សេងទៀត បានចូលរួមសកម្មភាពក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍អាកាសចរណ៍ - នាវាចរណ៍អន្តរជាតិឆ្នាំ ២០២៣ (LIMA ២០២៣) នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី។
នាវាលេខ ២០នៃកងទ័ពជើងទឹកប្រជាជនវៀតណាម ចូលរួម LIMA ២០២៣។ ប្រភព៖ QĐND

នាវាលេខ ២០ រួមជាមួយគណៈប្រតិភូកងទ័ពជើងទឹកវៀតណាមដឹកនាំដោយឧត្តមនាវីបំរុង Pham Nhu Xuan មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមសកម្មភាពដូចជា៖ ការតាំងបង្ហាញនាវាកងទ័ពជើងទឹក; ការតាំងពិព័រណ៍ឧទ្ទេសនាមឱកាសវិជ្ជាជីវៈកងទ័ពជើងទឹកម៉ាឡេស៊ី; ដង្ហែរក្បួននាវានិងសមយុទ្ធនៅលើសមុទ្រ LIMA ។ បន្ទាប់ពីព្រឹត្តិការណ៍នៅទីក្រុង Langkawiនេះ នាវាលេខ ២០ បន្តចូលរួមពិធីដង្ហែរក្បួននាវាអន្តរជាតិ និងសមយុទ្ធលើសមុទ្រ LIMA រួមជាមួយនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

នេះជាលើកទី៣ហើយ ដែលកងទ័ពជើងទឹកប្រជាជនវៀតណាមបញ្ជូននាវាចូលរួម LIMA។ កាលពីឆ្នាំ ២០១៧ និង ២០១៩ នាវាលេខ ០១១ - Dinh Tien Hoang និងនាវាលេខ ០១២ - Ly Thai To ចំណុះកងពលតូចលេខ ១៦២ តំបន់លេខ ៤ នៃកងទ័ពជើងទឹកបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។

នាថ្ងៃទី២៣ខែឧសភានេះដែរ LIMA ២៣ បានបើកជាផ្លូវការ។ ការតាំងពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា ដោយមានការចូលរួមពីក្រុមហ៊ុនការពារជាតិចំនួន ១២០០ នៅជុំវិញពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top