• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ស្នើកសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រអាស៊ានដល់ឆ្នាំ២០៤០

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់មួយ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៦ (ABIS ២០២៦)។

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ (រូបថត៖ VNA)

នៅក្នុងសម័យពិភាក្សាស្តីពី "កសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេដ្ឋកិច្ចអាស៊ាននាពេលអនាគត" នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានលើកឡើងថា ផែនការយុទ្ធសាស្ត្រតភ្ជាប់អាស៊ាន ២០២៦-២០៣៥ ចាំបាច់ត្រូវផ្តោតលើអាទិភាពចំនួន ៤។ ទីមួយ ការតភ្ជាប់គមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្មឆ្លងដែន។ ទីពីរ ការតភ្ជាប់ថាមពល ដោយជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងជំរុញការផ្លាស់ប្តូរថាមពលប្រកបដោយចីរភាព។ ទីបី តភ្ជាប់ឌីជីថល តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងតំបន់ប្រកបដោយសុវត្ថិភាព រលូន និងបរិយាបន្ន។ ទីបួន ការតភ្ជាប់ស្ថាប័ន និងប្រជាជន។ ដើម្បីអនុវត្តអាទិភាពទាំងនេះឱ្យបានសម្រេច អាស៊ានចាំបាច់ត្រូវធ្វើសកម្មភាពរួមគ្នា ដោយផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីចក្ខុវិស័យ និងការប្តេជ្ញាចិត្ត ទៅជាកម្មវិធី និងគម្រោងជាក់ស្តែង។ ឈរលើមូលដ្ឋាននោះ ប្រមុខរដ្ឋាភិបាលវៀតណាមបានស្នើទិសដៅសកម្មភាពជាក់ស្តែងចំនួន ៤ រួមមាន៖ កសាងបញ្ជីអាទិភាពហេដ្ឋារចនាសម្ព័ន្ធអាស៊ានដល់ឆ្នាំ២០៤០; បង្កើនការសម្របសម្រួលគម្រោងឆ្លងដែន; អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីរៀបចំគម្រោង និងការកៀរគរមូលធនក្នុងតំបន់ ព្រមទាំងការចាត់ទុកវិស័យឯកជនជាដៃគូពិតប្រាកដ។

ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ VNA

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា ដោយស្ថិតនៅចំណុចប្រសព្វនៃច្រករបៀងសេដ្ឋកិច្ច និងខ្សែចង្វាក់ផ្គត់ផ្គង់ជាច្រើនក្នុងតំបន់ វៀតណាមប្តេជ្ញាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សារភ្ជាប់នឹងការបង្កើនការតភ្ជាប់អាស៊ាន; រួមដំណើរជាមួយធុរកិច្ច និងដៃគូអន្តរជាតិ ដោយប្តេជ្ញាចិត្តដោះស្រាយរាល់ឧបសគ្គ បង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចប្រកបដោយស្ថិរភាព និងអំណោយផល។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ដោយស្មារតីនៃការតភ្ជាប់ជាក់ស្តែង ការកៀរគរប្រកបដោយប្រសិទ្ធភាព និងការធ្វើសកម្មភាពរួមគ្នា យើងនឹងបង្កើតបាននូវអាស៊ានមួយប្រកបដោយថាមវន្ត ភាពធន់ និងបរិយាបន្ន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងជូនប្រជាជន ធុរកិច្ច និងតំបន់ទាំងមូល៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top