• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ប្ដេជ្ញាចិត្តបើកចំណាយទុនវិនិយោគសាធារណៈ

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញវិនិយោគសាធារណៈឆ្នាំ ២០២៤។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័នមជ្ឈិម និងតំបន់ចាំបាច់ត្រូវមានដំណោះស្រាយសមស្រប ដើម្បីជំរុញខ្លាំងការបើកចំណាយថវិកានារយៈពេលខាងមុខ៖ ដំបូងឡើយគឺត្រូវប្ដេជ្ញាចិត្តថែរក្សាយ៉ាងរឹងមាំវិន័យ រុញថយក្រោយភាពអវិជ្ជមាន។ ប្ដេជ្ញាចិត្តបំពេញល្អការងាររៀបចំផ្ទៃដី។ ប្ដេជ្ញាចិត្តដោះស្រាយការលំបាក ជំពាក់ជំពិន ការកក់ស្ទះអំពីយន្តការ បែបបទ។ ប្ដេជ្ញាចិត្តប្រើប្រាស់ដំណោះស្រាយបច្ចេកវិជ្ជាថ្មី ទំនើប បង្កើនការផ្លាស់ប្ដូរឌីជីថល។ ប្ដេជ្ញាចិត្តបើកចំណាយថវិកាជាង ៩៥% នៃផែនការវិនិយោគទុនថវិការដ្ឋឆ្នាំ ២០២៤ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីប្រគល់ជូន។ ទន្ទឹមនឹងនេះ គឺត្រូវធានាទាំង ៥ យ៉ាងគឺ៖ ធានាវត្ថុធាតុដើម; ធានាធនធានមនុស្ស; ធានាការតាំងទីលំនៅថ្មី;បង្កើតការងារចិញ្ចឹមជីជិតជូនប្រជាជនក្នុងស្មារតីមិនបំភ្លេចចោលនរណាម្នាក់ឡើយ; ធានាសុខដុមរមនីផលប្រយោជន៍រវាងរដ្ឋ វិនិយោគិន និងប្រជាជន; ធានាវឌ្ឍនភាព និងគុណភាពស្របតាមគោលដៅ និងផែនការដែលបានកំណត់ផងដែរ

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការស្ទុះផ្លោះក្នុងការបើកចំណាយទុនវិនិយោគសាធារណៈនឹងបង្កើតបុព្វបទអំណោយផល ដើម្បីសម្រេចរួចរាល់រាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាពិសេសគឺផ្លូវគោកល្បឿនលឿនប្រវែង ៣ ០០០ គីឡូម៉ែត្រ៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមបានដើរតួនាទីជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាមអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ។

Top