• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ VinFast ត្រូវម្ចាស់ការ​ក្នុងកិច្ចសហប្រតិ​បត្តិការ​ជាមួយ​ក្រុមហ៊ុន​ផលិត​យានយន្តរបស់​វៀត​ណាម​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី 
 

 បន្ទាប់ពីការសាងសង់និងបញ្ចប់ អស់រយៈពេល ២១ខែមក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៩ រោងចក្ររថយន្ត VinFast ស្ថិតនៅមណ្ឌលឧស្សាហកម្ម Dinh Vu, Cat Hai នៃទីក្រុង Hai Phong បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​។ នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Xuan Phuc បានអញ្ជើញចូ​លរួមនិង​អបអរសាទរ​នូវព្រឹត្តិការណ៍​ដ៏សំខាន់​នេះ របស់ក្រុមហ៊ុន VinGroup និងឧស្សាហកម្មរថយន្តវៀត​ណាម។
 
ថ្លែង​នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​វាយ​ត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​អ្នកដឹកនាំ កម្មាភិបាល វិស្វករ កម្មករនិយោ ជិត នៃរោងចក្ររថុន្ត VinFast ។ នាយករដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា ល្បឿននៃការ សាងសង់រោងចក្រផលិតរថយន្ត VinFast បានបង្ហាញ​នូវបំណង​ប្រាថ្នាដ៏​ខ្លាំង​ក្លាមួ​យ​របស់​អ្នកដែលចង់ “រួមកម្លាំងកាយចិត្តដើម្បីបង្កើតឡើងគម្រោងដ៏អស្ចារ្យនៃឧស្សា ហកម្ម​យាន​យន្ត​របស់​វៀត​ណាមក៏ដូចជាលើពិភពលោកតែម្តង។ លទ្ធផលនេះមិនត្រឹម​តែបង្ហាញ​ថាប្រជា​ជន​វៀត​ណាម​អាច​ធ្វើអ្វីៗដែល​ពិភពលោក​អាចធ្វើបាន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមា​នប្រសាសន៍ថា៖ “នាពេល​កន្លង​ទៅ មានមតិមួយចំនួនដែលសង្ស័យអំពីគោលបំណងពិតរបស់ក្រុមហ៊ុន Vinfast ក៏ដូចជាការព្រួយ​បារម្ភជាច្រើន អំពីហានិភ័យ និង​ការសាកល្បងដែលក្រុមហ៊ុន V​infast ត្រូវប្រឈមមុខ​ ខណៈ​ពេល​ដែល ហ៊ា​នចាប់យកឧស្សាហកម្មដែលពិភពលោកមានប្រវ​ត្តិនៃការអភិវឌ្ឍន៍ជាង ១០០ ឆ្នាំមកហើយ ដែល​ជាឧស្សាហកម្ម​មួយដែលមានកាប្រកួតប្រជែងដ៏កាច​សាហាវ។ ឧស្សាហកម្មមួយ​ដែលវៀតណាម​បានខិតខំ​ប្រឹងប្រែង​អស់ជាច្រើនទសវត្សមកហើយប៉ុន្តែមិនទា​ន់ទទួលបាន "ផ្លែផ្កា" ឡើយ។ ការបង្កើតរោងចក្ររថយ​ន្ត Vinfast នៅថ្ងៃ​នេះ បានរួមចំណែកក្នុងការលុបចោលនូវការសង្ស័​យមួយចំនួននោះ”។

លោក​នាយករដ្ឋមន្រ្តីបានរំពឹងថា ក្រុមហ៊ុន VinFast នឹងម្ចាស់​ការផ្សារ​ភ្ជាប់​និង​សហការ​ជាមួយ​ក្រុម​ហ៊ុន​ផលិត​យានយន្ត​របស់វៀត​ណាម ដើម្បីការរីកចម្រើន​សំដៅឆ្ពោះទៅ​គោលដៅកំណត់​តួនាទីរឹងមាំ​នៅទីផ្សារក្នុ​ង​ស្រុក​និង​នាំឧស្សាហកម្មយានយន្តវៀតណាមឆ្ពោះទៅតំបន់ និង​សកលលោកទាំងមូល​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top