 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី 
   
  បន្ទាប់ពីការសាងសង់និងបញ្ចប់ អស់រយៈពេល ២១ខែមក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ រោងចក្ររថយន្ត VinFast ស្ថិតនៅមណ្ឌលឧស្សាហកម្ម Dinh Vu, Cat Hai នៃទីក្រុង Hai Phong បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងអបអរសាទរនូវព្រឹត្តិការណ៍ដ៏សំខាន់នេះ របស់ក្រុមហ៊ុន VinGroup និងឧស្សាហកម្មរថយន្តវៀតណាម។
  
 ថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកដឹកនាំ កម្មាភិបាល វិស្វករ កម្មករនិយោ ជិត នៃរោងចក្ររថុន្ត VinFast ។ នាយករដ្ឋមន្ត្រីបានលើកឡើងថា ល្បឿននៃការ សាងសង់រោងចក្រផលិតរថយន្ត VinFast បានបង្ហាញនូវបំណងប្រាថ្នាដ៏ខ្លាំងក្លាមួយរបស់អ្នកដែលចង់ “រួមកម្លាំងកាយចិត្តដើម្បីបង្កើតឡើងគម្រោងដ៏អស្ចារ្យនៃឧស្សា ហកម្មយានយន្តរបស់វៀតណាមក៏ដូចជាលើពិភពលោកតែម្តង។ លទ្ធផលនេះមិនត្រឹមតែបង្ហាញថាប្រជាជនវៀតណាមអាចធ្វើអ្វីៗដែលពិភពលោកអាចធ្វើបាន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “នាពេលកន្លងទៅ មានមតិមួយចំនួនដែលសង្ស័យអំពីគោលបំណងពិតរបស់ក្រុមហ៊ុន Vinfast ក៏ដូចជាការព្រួយបារម្ភជាច្រើន អំពីហានិភ័យ និងការសាកល្បងដែលក្រុមហ៊ុន Vinfast ត្រូវប្រឈមមុខ ខណៈពេលដែល ហ៊ានចាប់យកឧស្សាហកម្មដែលពិភពលោកមានប្រវត្តិនៃការអភិវឌ្ឍន៍ជាង ១០០ ឆ្នាំមកហើយ ដែលជាឧស្សាហកម្មមួយដែលមានកាប្រកួតប្រជែងដ៏កាចសាហាវ។ ឧស្សាហកម្មមួយដែលវៀតណាមបានខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សមកហើយប៉ុន្តែមិនទាន់ទទួលបាន "ផ្លែផ្កា" ឡើយ។ ការបង្កើតរោងចក្ររថយន្ត Vinfast នៅថ្ងៃនេះ បានរួមចំណែកក្នុងការលុបចោលនូវការសង្ស័យមួយចំនួននោះ”។
 
 លោកនាយករដ្ឋមន្រ្តីបានរំពឹងថា ក្រុមហ៊ុន VinFast នឹងម្ចាស់ការផ្សារភ្ជាប់និងសហការជាមួយក្រុមហ៊ុនផលិតយានយន្តរបស់វៀតណាម ដើម្បីការរីកចម្រើនសំដៅឆ្ពោះទៅគោលដៅកំណត់តួនាទីរឹងមាំនៅទីផ្សារក្នុងស្រុកនិងនាំឧស្សាហកម្មយានយន្តវៀតណាមឆ្ពោះទៅតំបន់ និងសកលលោកទាំងមូលផងដែរ៕
  
 តាម VOV5 - វិទ្យុសំឡេងវៀតណាម