• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៤,៧% ក្នុងឆ្នាំនេះ

យោងតាម WB សេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខនឹងហានិភ័យដែលទាក់ទង នឹងកំណើនទាបជាងការរំពឹងទុកនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសចិន; តម្រូវការខាងក្រៅសម្រាប់ផលិតផលនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ដែលប៉ះ ពាល់ដល់កំណើន។
WB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងសម្រេចបាន ៤,៧% ក្នុងឆ្នាំ ២០២៣ បន្ទាប់មកនឹងងើបឡើងវិញដល់ ៥,៥% នៅឆ្នាំ ២០២៤ និង ៦% នៅឆ្នាំ ២០២៥។ រូបថត៖ VNA 
នៅក្នុងរបាយការណ៍ដែលបានប្រកាសនៅថ្ងៃទី ២ ខែតុលា ធនាគារពិភពលោក (WB) បានព្យាករណ៍ថា វៀតណាមនឹងសម្រេចបានកំណើន ៤,៧% ក្នុងឆ្នាំ ២០២៣។ ក៏យោងតាមធនាគារពិភពលោកដែរ អត្រានៃភាពក្រីក្រគ្រោងនឹងថយចុះពី ៣,២% កាលពីឆ្នាំមុនមក ៣% នៅឆ្នាំនេះ។
យោងតាម WB សេដ្ឋកិច្ចវៀតណាមត្រូវប្រឈមមុខនឹងហានិភ័យដែលទាក់ទង នឹងកំណើនទាបជាងការរំពឹងទុកនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសចិន; តម្រូវការខាងក្រៅសម្រាប់ផលិតផលនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ដែលប៉ះ ពាល់ដល់កំណើន។ ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុកក៏នៅឈរទ្រឹងផងដែរ ប៉ុន្តែតាមការ គ្រោងទុក នៅតែជាកម្លាំងចលករស្នូលសម្រាប់កំណើន។
ក្នុងរយៈពេលវែង វៀតណាមត្រូវបានគេរំពឹងថា នឹងក្លាយទៅជាប្រទេសដែល មានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ដើម្បីសម្រេចបាននូវគោលដៅនោះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវលើកកំពស់ផលិតភាពតាមរយៈ ការកែលម្អមូលដ្ឋានគ្រឹះនៃវិស័យហិរញ្ញវត្ថុ ដោះស្រាយភាពជាប់គាំងទាក់ទងនឹងស្ថាប័ន ក្នុងវិស័យវិនិយោគសាធារណៈ ដើម្បីជំនះពុះពារលើបញ្ហាកង្វះខាត ហេដ្ឋារចនា សម្ព័ន្ធ។ ទន្ទឹមនឹងនេះ បង្កើតបរិយាកាសអំណោយផលដើម្បីឲ្យវិស័យឯកជនក្នុងស្រុក ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ហើយដោះស្រាយហានិភ័យនៃការប្រែប្រួល អាកាសធាតុ និងនិរន្តរភាពបរិស្ថានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នៅរសៀលថ្ងៃទី២២ ខែមករា មហាសន្និបាតជាតិលើកទី១៤ នៃបក្សកុម្មុយ និស្តវៀតណាម បានប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះសមាជិក ដែលត្រូវបានជ្រើសរើសចូលទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។

Top