• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងមិត្តភាពដ៏មហិមាររវាងវៀតណាមនិងឡាវ មានអត្ថន័យសំខាន់ចំពោះបុព្វហេតុកសាងនិងការពារមាតុភូមិនៃប្រទេសនីមួយៗ

នារសៀលថ្ងៃទី៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ ឧត្តមសេនីយ៍ទោលោក Saichay Kommasith អញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជាជនឡាវ កំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបរវាងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ (រូបថត៖ Trong Duc/TTXVN)

ក្នុងពិធីទទួលនេះ ដោយអះអាងថា ទំនាក់ទំនងមិត្តភាពដ៏មហិមាររវាង វៀតណាមនិងឡាវ មានអត្ថន័យធំធេងចំពោះបុព្វហេតុកសាង និងការពារប្រទេសនីមួយៗ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងជំនួយរបស់ឡាវក្នុងបុព្វហេតុការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ ហើយនឹងរួមដំណើរជាមួយឡាវដើម្បីជំនះរាល់ការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ក៏ដូចជាបន្តការអភិវឌ្ឍប្រកបដោយចីរភាព។

អញ្ជើញវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើថា កងទ័ពនៃប្រទេសទាំងពីរបង្កើនការសម្របសម្រួល និងធ្វើសេនាធិការប្រកបដោយប្រសិទ្ធភាពចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ; អនុវត្តន៍យ៉ាងខ្លាំងក្លានូវលទ្ធផលនៃកិច្ចប្រជុំរវាងប្រមុខបក្សទាំងបី និងនាយករដ្ឋមន្ត្រីទាំងបីនៃប្រទេស កម្ពុជា ឡាវ និងវៀតណាម នៅទីក្រុងហូជីមិញ កាលពីខែកុម្ភៈកន្លងទៅ ដោយបានពង្រឹងចំណងសាមគ្គីភាពជិតស្និទ្ធរវាងប្រទេសទាំងបី; អនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់។

រីឯខ្លួនវិញ ឧត្តមសេនីយទោលោក Saichay Kommasith បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពបង្កើនការចែករំលែកបញ្ហាយុទ្ធសាស្ត្រ តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់និងយន្តការសន្ទនាគោលនយោបាយការពារជាតិ; បង្កើនកិច្ចសហប្រតិបត្តិការ ការពារព្រំដែនរវាងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ឡូហ្ស៊ីស្ទិក បច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មការពារជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច; បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top