• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃធ្វើការទី ៦ នៃសន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣

ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ កិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានឈានចូលដល់ថ្ងៃធ្វើការទី៦។
  ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការមជ្ឈិម​បក្សបាន​ពិភាក្សា​អំពីគម្រោង​តម្រង់​ទិសនៃផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh តាងនាមការិយាល័យនយោបាយអញ្ជើញជាប្រធានកិច្ចពិភាក្សា។

នារសៀលថ្ងៃដដែល គណៈកម្មាធិការមជ្ឈិមបក្សបានសិក្សាលើឯកសារ និងផ្តល់យោបល់លើរបាយការណ៍ស្តីពីការងារសំខាន់ៗ ដែលការិយាល័យនយោបាយបានដោះស្រាយបន្ទាប់ពីសន្និបាតលើកទី ៥ ដល់សន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាល ១៣ និងរបាយការណ៍ការងារហិរញ្ញវត្ថុរបស់បក្ស។ បន្ទាប់មក ការិយាល័យនយោបាយបានបើកកិច្ចប្រជុំផ្តល់យោបល់លើការទទួល បកស្រាយរាល់ខ្លឹមសារដោយគណៈកម្មាធិការមជ្ឈិមលើកមកពិភាក្សា ស្តីពីរបាយការណ៍ស្ថានភាពសេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២២ និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ថវិការដ្ឋឆ្នាំ ២០២៣ និងផែនការហិរញ្ញវត្ថុនៃថវិការដ្ឋសម្រាប់ឆ្នាំ ២០២៣ - ២០២៥; គម្រោងតម្រង់ទិសផែនការមេថ្នាក់ជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top